៧ហេតុផលគួរពីចារណា ក្នងទីផ្សារអនឡាញ

Add a review

Descriptions

កម្ពុជា៖ ថ្មីៗនេះយើងសង្គេតឃើញថា សន្ទុះទីផ្សារអនឡាញនៅកម្ពុជាមានការកើនឡើងខ្លាំង នេះបើយើងធៀបទៅនឹងឆ្នាំកន្លងមក និងចំនួនវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ។ ចំណែកអ្នកប្រើប្រាស់ មួយចំនួនបានធ្វើការបញ្ជាទិញ និងមួយចំនួនទៀតគ្រាន់តែឆែកមើល ។ ប៉ុន្តែទាំងនេះក៏ដោយសារកំហុសឆ្គងដែលយើងមិនបានយកចិត្តទុកដាក់ជាមួយពួកគាត់ ទើបធ្វើឲ្យពួកគាត់ទៅរកន្លែងផ្សេង ឬបញ្ជាទិញមិនបានជោគជ័យជាដើម ។

ហេតុផលទាំង៧ខាងក្រោមអាចនឹងជួយអ្នកបាន៖

១- អត់ជំនឿ

ពួកគាត់មានការសង្ស័យ និងមិនទុកចិត្តអ្នក ។ ដូច្នេះអ្នកត្រូវការចង្អុលបង្ហាញឲ្យបានច្បាស់ និងធ្វើឲ្យគាត់មានការទុកលើអ្នក និងផលិតផលអ្នក (តាមវិធីផ្សេងៗដែលអ្នកមាន)

២- វេបសាយដើរយឺត

ប្រាកដណាស់ថាវានឹងប៉ះពាល់ដល់ការបញ្ជាទិញ ដោយមនុស្សជាច្រើនពួកគាត់នឹងមិនអត់ធន់រងចាំវេបសាយដ៏យឺតមួយនេះទេ ។ អ្នកអាចសាកល្បងធ្វើតេស្តតាមរយៈ




៣- មិនមានការបង្ហាញពីជំហាននៃការបញ្ជាទិញ

អ្នកគួរមានការបង្ហាញពីជំហាននីមួយៗ នៃការបញ្ជាទិញ (Ex: 1/4 => 2/4 => 3/4 => 4/4 ) ដែលធ្វើឲ្យគាត់ដឹងថា គាត់នៅកន្លែងណានៃការបញ្ជាទិញនេះ

៤- របៀបទូទាត់មានតិច

ទីផ្សារកម្ពុជាបច្ចុប្បន្ន មានក្រុមហ៊ុនទូទាត់ជាច្រើនដែលធ្វើឲ្យពួកគាត់ងាយស្រួលក្នុងការបញ្ជាទិញ ជាពិសេសជាមួយនឹងការបញ្ជុះតម្លៃផ្សេងៗទៅតាមរដូវកាលនៃការប្រូម៉ូសិន ដូចជា៖ TrueMoney, Wing, PiPay, ABA Bank ជាដើម ។ល។

៥- អត់ដឹងពីលក្ខខណ្ឌនៃការបញ្ជាទិញ

ហាងមួយចំនួនមិនមានការកំណត់ច្បាស់ពីលក្ខខណ្ឌ និងតម្លៃដល់អតិថិជន៖

  • ទាក់ទងនឹងប៉ុន្មានថ្ងៃអាចប្តូរទំនិញ ឬលុយវិញបាន

  • លក្ខខណ្ឌនៃផលិតផលខូច ឬបាក់បែក

  • រយៈពេលធានា ជាដើម


៦- ថ្លៃសេវាដឹកជញ្ជូនថ្លៃ

កន្លែងនេះអាចជាចំនុចក្តៅរបស់ហាងនីមួយៗ ការដឹកជញ្ជូនឥតគិតថ្លៃ អាចនឹងពេញនិយម នេះបើយោងតាមរបាយការណ៏មួយពីវេបសាយដែលនិយាយពីបទពិសោធន៏ទីផ្សារអនឡាញនៅក្រៅប្រទេស

  • ៩៥% នៃអ្នកប្រើប្រាស់នឹងធ្វើការបញ្ជាទិញច្រើនជាងមុន


៧- ផលិតផលមានតិច

ផ្សារទំនើ់បជាច្រើន គេព្យាយាមដាក់លក់ផលិតផលសំបូរបែប ដើម្បីឲ្យអតិថិជនអាចទិញផលិតផលជាច្រើនបានក្នុងហាងតែមួយ ។ ចូន្នេះ អ្នកគួរតែរៀបចំវាឲ្យបានសំបូរបែបដូចគេដែរ បើមិនចង់ឲ្យអតិថិជនរបស់អ្នកទៅរកគូប្រជែងអ្នក ។

Similar Products

6928207422658706032

Add a review