អ្នកស្រាវជ្រាវរកឃើញសារអេឡិចត្រូនិចនិងពាក្យសម្ងាត់ ត្រូវបានដាក់លក់នៅតាមបណ្ដាញជនអាណាមិច
Descriptions
Troy Hunt អ្នកស្រាវជ្រាវផ្នែកហានិភ័យនិងជាស្ថាបនិកវិបសាយ Have I Been Pwned បានបើកបង្ហាញការរកឃើញទិន្នន័យទំហំប្រហែល 87 GB ដែលមានឈ្មោះអ្នកប្រើប្រាស់និងអ៊ីម៉ែលជាង 773 លានអ៊ីម៉ែល រួមទាំងពាក្យសម្ងាត់ 21,222,975 កំពុងលក់នៅក្រុមរបស់ហែកឃឺដោយ Hunt បានប្រាប់ថាទិន្នន័យនៅក្នុងឯកសារដែលឈ្មោះថា ‘Collection#1’ ដែលមកពីមូលហេតុនៃការលិចធ្លាយជាង 2,000 ដង រវាងឆ្នាំ 2008 ដល់ 2015 ថែមទាំងត្រូវបានជួយសម្រួលដល់ការធ្វើ Credential Stuffing បន្តទៅទៀត ទោះជាយ៉ាងណាក៏ដោយមកដល់ពេលនេះនៅមិនទាន់ដឹងថាជាថ្វីដៃរបស់អ្នកណានូវឡើយ ប៉ុន្តែ Hunt ក៏បានធ្វើការអាប់ឡូតទិន្នន័យចូលទៅក្នុងវិបសាយរបស់ខ្លួនរួចរាល់ហើយថែមទាំងបើកឱ្យអ្នកដែលមានចំណាប់អារម្មណ៍អាចចូលទៅពិនិត្យទិន្នន័យរបស់ខ្លួនថាមានការបែកធ្លាយដែរឬអត់
ក្នុងការការពារនោះអ្នកប្រើប្រាស់ត្រូវចូលទៅផ្លាស់ប្ដូរពាក្យសម្ងាត់ថ្មីឬរកកម្មវិធីដែលជួយក្នុងការការពារបន្ថែមដើម្បីជាសវៀងការចូលប្រើប្រាស់ដោយមិនទទួលបានការអនុញ្ញាត
ប្រភព ៖ https://www.bleepingcomputer.com/news/security/data-breach-collection-with-773-million-email-entries-leaked-online
Touche. Outstanding arguments. Keep up the amazing work. http://ptyc.info
ReplyDelete[url=https://kamagra50.com/]buy kamagra[/url]
ReplyDeleteerectile dysfunction remedies erectile dysfunction remedies buy
ReplyDeleteerectile dysfunction pills online http://toperectiledysfunctionpills.com/