IBM ដាស់តឿនអ្នកប្រើប្រាស់នូវកំហុសឆ្គង នៅលើ IBM Spectrum Protect

2 reviews / Add a review

Descriptions

អ្នកដែលប្រើប្រាស់ IBM Tivoli Storage Manager (TSM) Client ឬ IBM Spectrum Protect គួរសិក្សានិងដំណើរការកែប្រែតាមភ្លាមៗ ក្រោយពី IBM ប្រកាសប្រាប់វិធីកែប្រែកំហុសឆ្គងដែលបើកវាយឡុកលើកកំពស់សិទ្ធិខ្លួនឯងចូលទៅកាន់ទិន្នន័យសំខាន់បាននៅក្នុង IBM Spectrum Protect បានជាបន្ដោះអាសន្ន

កំហុសឆ្គងនេះត្រូវរកឃើញតាំងតែពីខែកក្ដដាឆ្នាំ 2016 មកម្លេះហើយទើបតែបើកបង្ហាញវិធីកែប្រែនៅក្នុង http://www-01.ibm.com/support/docview.wss?uid=swg22000998 ចុងខែឧសភាឆ្នាំ 2017 កន្លងមកនេះ ដោយកំហុសឆ្គងនេះមានផលប៉ះពាល់ដល់ IBM Spectrum Protect Windows Client និង Tivoli Storage Manager សេរ៉ី 8.1, 7.1, 6.4, 6.3 និងទាបជាងទាំងអស់

កំហុសឆ្គងនេះកើតមកពី IBM ធ្វើការរក្សាទិន្នន័យ Username និង​ Password ជាលក្ខណះ Obfuscated នៅក្នុង Registry File ធ្វើឲ្យអ្នកដែលមានសិទ្ធិចូលទៅកាន់ម៉ាស៊ីនដែលមានការប្រើប្រាស់ IBM TSM អាចចូលទៅដល់ Username និង Password ទាំងនេះតាមរយៈ​ Windows Registry Editor ហើយយកទិន្នន័យទាំងអស់នេះទៅ Login ពីកុំព្យូទ័រផ្សេងដែលមាន IBM Tivoli Storage Manager Client ហើយចូលទៅកាន់ទិន្នន័យទាំងអស់ក្នុង TSM Backup បាន

សម្រាប់ Patch ពេញលេញ ខាង IBM នឹងផ្ដល់ព័ត៌មាននៅក្នុងត្រីមាសទី 3 ឬ 4 នៃឆ្នាំនេះបាទ រវាងនេះណែនាំឲ្យធ្វើតាមវិធីនេះដើម្បីកែបញ្ហាជាបណ្ដោះអាសន្នទៅសិន http://www-01.ibm.com/support/docview.wss?uid=swg22000998 ប៉ុន្តែក៏មានអ្នកស្រាវជ្រាវដែលរកឃើញកំហុសឆ្គងនេះចេញមកផ្ដល់មតិដែលថាវិធីទាំងនេះមានភាពលំបាកសម្រាប់យកទៅប្រើប្រាស់នៅក្នុងក្រុមហ៊ុន

ប្រភព៖ https://threatpost.com/ibm-backup-bug-gets-workaround-fix-after-nine-months-of-exposure/126098/

Similar Products

7692950574591560038

Reviews

  1. bandar ceme99 onlineFebruary 16, 2019 at 2:12 AM

    This piece of writing is genuinely a fastidious one it helps new internet viewers, who are wishing in favor of blogging. https://bahastopikgosip2.blogspot.com/

    ReplyDelete
  2. bandar ceme99 onlineFebruary 16, 2019 at 2:12 AM

    This piece of writing is genuinely a fastidious one it helps new internet viewers, who are wishing
    in favor of blogging. https://bahastopikgosip2.blogspot.com/

    ReplyDelete