រកឃើញម៉ាលវែរ៍ Android ដែលនឹងដោនឡូតដោយខ្លួនឯង ចូលវាយឡុកក្នុងប្រទេស អង់គ្លេស និងបារាំង ជាគោល

Add a review

Descriptions

អ្នកស្រាវជ្រាវសុវត្ថិភាពមកពី Zscaler ចេញមកបង្ហាញដល់ខមពេន Malvertising ដែលកំពុងតែរីករាលដាលនៅក្នុងវ៉ិបសាយពេញនិយមដូចជា GodLike Productions ដែលជាប់លំដាប់របស់ Alexa ពេលដែលអ្នកប្រើប្រាស់ចូលទៅវ៉ិបសាយខាងលើ ម៉ាលវែរ៍នឹងត្រូវដោនឡូតទៅកាន់ឧបករណ៍ Android របស់អ្នកប្រើប្រាស់ភ្លាមៗ

អ្នកស្រាវជ្រាវបញ្ជាក់ថា Malvertising មកជាលក្ខណះការផ្សព្វផ្សាយពាណិជ្ជកម្មរបស់វ៉ិបសាយ ពេលដែលអ្នកប្រើប្រាស់ឧបករណ៍ Android ក្នុងការប្រើវ៉ិបសាយ ហ្វាល់អែភ្លិកខេសិន APK ដែលជាម៉ាលវែរ៍នឹងត្រូវដោនឡូតទៅកាន់ឧបករណ៍អ្នកប្រើប្រាស់ភ្លាមៗ ជាទូទៅ គ្រាន់តែដោនឡូតហ្វាល់ APK មកវាគ្មានបញ្ហាអ្វីឡើយ តែក្រោយពីអ្នកប្រើប្រាស់ត្រូវការបើកហ្វាល់ហើយបញ្ជាឲ្យតំឡើងជាមុនសិន នៅមានអ្នកប្រើប្រាស់ជាច្រើនដែលយល់ច្រឡំហើយចុចតំឡើងដោយសារការមិនដឹងគិតថាវាជាកម្មវិធីទូទៅមួយឲ្យសាកល្បងប្រើប្រាស់

កម្មវិធីម៉ាលវែរ៍មានឈ្មោះថា Ks Clean (kskas.apk) ដែលក្លែងបន្លំខ្លួនជាកម្មវិធីសម្រាប់សម្អាតឧបករណ៍ ក្រោយពីកម្មវិធីនេះត្រូវបានតំឡើងរួចរាល់ហើយ ប្រអប់ Pop-up ដែលមានលក្ខណះដូចការកែកំណែរក្សាសុវត្ថិភាពនឹងបញ្ចេញឡើងមកឲ្យអ្នកប្រើប្រាស់យល់ព្រមដោយធ្វើការចុចប៉ូតុង “Ok” ដោយគ្មាន ប៉ូតុង “Cancel” ឬ “Close” ដើម្បីបិទប្រអប់ឡើយ ការយល់ព្រមនេះនឹងធ្វើការដោនឡូតកម្មវិធីម៉ាលវែរ៍មួយទៀតដែលមានឈ្មោះថា “Update” ដែលនឹងទាមទាសិទ្ធិជាអ្នកគ្រប់គ្រង Admin ក្នុងពេលដែលកំពុងតំឡើង ប្រសិនបើអ្នកប្រើប្រាស់ចុច យល់ព្រមកម្មវិធីនេះនឹងចាប់ផ្ដើមផ្សព្វផ្សាយពាណិជ្ជកម្មភ្លាមៗ ដែរ


ដែលជាបញ្ហាដល់អ្នកប្រើប្រាស់គឺ ទោះបីជាអ្នកប្រើប្រាស់ព្យាយាមតាមដានកម្មវិធី Update នេះត្រលប់ទៅវិញក៏ដោយ ក៏នៅតែមិនអាចលុបកម្មវិធីនេះបានដែរ ដោយសារតែចាំបាច់ត្រូវលុបសិទ្ធិ Admin របស់កម្មវិធីចេញជាមុនសិន យ៉ាងណាក៏ដោយហែកឃឺបានប្រើធ្រិកនៃការការពារទង្វើរខាងលើ ដោយការបញ្ឈប់ការធ្វើការរបស់ឧបករណ៍ជាច្រើនវិនាទីពេលដែលអ្នកប្រើប្រាស់ព្យាយាមដកសិទ្ធិជា Admin


 Zscalerបានធ្វើការតំឡើងកម្មវិធី Malvertising រកឃើញថានៅក្នុង 2 សប្ដាហ៍កន្លងមកនេះមានអ្នកដោនឡូតទៅជាង 300 ដង ភាគច្រើននៅក្នុងសហរដ្ឋ។ អង់គ្លេស និងបារាំង អ្វីដែលមានល្អនោះគឺអ្នកគ្រប់គ្រងខែមពេន Malvertising បានដឹងហើយតែបែជាធ្វើមិនដឹងអីសោះ រួមទាំងលុបព័ត៌មានដែលមានអ្នកមកផ្ដល់ថែមទៀតផង


 Zscalerណែនាំវិធីការពារខែមពេន Malvertising  លក្ខណះនេះថាឲ្យបញ្ឈប់ Auto-download នៅក្នុងប្រាវសឺរបស់ឧបករណ៍ ហើយមិនជ្រើសរើស “Unknown Sources” នៅក្នុងការកំណត់គុណសម្បត្តិ Android Security ដែលនឹងជួយការពារមិនឲ្យអ្នកប្រើប្រាស់ច្រឡំចុចតំឡើងឬដោនឡូតកម្មវិធីពីកន្លែងដែលមិនមានប្រភពច្បាស់លាស់ តែនៅតែដោនឡូតកម្មវិធីបានពី Google Play តាមប្រក្រតី



Similar Products

3425382353815972600

Add a review