Descriptions
ក្រោយពី Google បានចាប់ផ្ដើមធ្វើការជាមួយ Netflix អ្នកបង្កើត Spinnaker ប្រព័ន្ធ Multi-cloud Release Management លក្ខណៈបែប Open Source ពីឆ្នាំ 2014 ពេលនេះ Google បានប្រកាសបញ្ចេញ Spinnaker 1.0 ដែលមានការប្រើប្រាស់បានពិតនៅក្នុង Google ឲ្យក្រុមអ្នក DevOps ទូទាំងពិភពលោកអាចប្រើប្រាស់បានហើយSpinnaker 1.0 មានសមត្ថភាពដូចខាងក្រោម
- ជាប្រព័ន្ធ Open Source ដែលគាំទ្រការធ្វើ Deploy ប្រព័ន្ធបានបែបលក្ខណៈ Multi-cloud ដែលគ្របដណ្ដប់ Google Compute Engine, Google Container Engine, Google App Engine, AWS EC2, Microsoft Azure, Kubernetes និង Openstack ដោយអនាគតនឹងគាំទ្រ Oracle Bare Metal និង DC/OS ផងដែរ
- ប្រើប្រាស់ Custom Release Pipeline ក្នុងការធ្វើ Deployment និង Orchestration បានដោយការកំណត់គុណសម្បត្តិដោយសេរី និងធ្វើការជាមួយប្រព័ន្ធ Continuous Integration (CI) ដែលកំពុងដំណើរការបានយ៉ាងល្អ ទាំង git, Jenkins, Travis CI, Docker Registries, Cron-like Schedule និងប្រព័ន្ធ Pipeline ផ្សេងៗ
- គាំទ្រការធ្វើ Deployment បានច្រើនលក្ខណៈទាំង Release Canaries, Multiple Staging Environment, Red/Black (Blue/Green) Deployment, Traffic Splitting ហើយថែមទាំង Rollback ត្រលប់មកវិញបានយ៉ាងងាយស្រួល
- កំណត់សិទ្ធិរបស់អ្នកប្រើប្រាស់បានពីការប្រើ OAuth, SAML, LDAP, X.509 Cert, GitHub Teams, Azure Group និង Google Groups
- មានឧបករណ៍ CLI ថ្មីឈ្មោះ halyard សម្រាប់ជួយតំឡើង កំណត់គុណសម្បត្តិ និង Upgrate បានដោយងាយស្រួល
ប្រភព៖ http://cloudplatform.googleblog.com/2017/06/spinnaker-10-continuous-delivery.html
Add a review