ប្រុងប្រយ័ត្ន!!! ម៉ាលវែរ៍ fireball កំពុងតែឆ្លងទៅកាន់ PC និង Mac ទូទាំងពិភពលោកហើយជាង 250 លានគ្រឿង

Add a review

Descriptions

អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពពី Check Point ចេញមកប្រកាសដល់ខែមភិនម៉ាលវែរ៍ខ្នាតធំ ដែលមានឈ្មោះថា "ហ្វាយបោល"  ដែលកំពុងតែចម្លងខ្លួនឯងទៅកាន់កុំព្យូទ័រជាង 250 លានគ្រឿង ទូទាំងពិភពលោក មិនថាប្រព័ន្ធដំណើរការ Windows ឬ macOS ដែលជួយហែកឃឺគ្រប់គ្រងប្រាវសឺបានយ៉ាងពេញលេញ ហើយប្ដូរជាកងទ័ព សោមប៊ី សម្រាប់ស្ទាក់យកថ្រាហ្វិក ឬលួចទិន្នន័យសំខាន់ទៅបាន


Check Point បានបញ្ជាក់ថា ហ្វាយបោលជា Adware មួយប្រភេទដោយការស្រាវជ្រាវរកឃើញថាមានការតភ្ជាប់នឹង Rafotech ក្រុមហ៊ុនសញ្ញាតិចិនដែលអះអាងខ្លួនឯងថាជាអ្នកផ្ដល់សេវាផ្នែក Digital Marketing និង Game Apps ដល់អតិថិជនជាង 300 លាននាក់ទូទាំងពិភពលោក តែនៅពីក្រោយខ្នងគេបែជាប្រើម៉ាលវែរ៍ ហ្វាយបោល ក្នុងការបង្កើតចំណូលដោយការបញ្ជូនពាណិជ្ជកម្មទៅកាន់ប្រាវសឺរបស់អតិថិជន

ហ្វាយបោលនឹងបង្កប់ខ្លួនមកជាមួយកម្មវិធីឥតគិតថ្លៃអ្នកដែលចូលចិត្តដោនឡូតតាមរយៈអិនធឺណែត ក្រោយពីតំឡើងចូលទៅក្នុងម៉ាស៊ីនកុំព្យូទ័រហើយ ម៉ាលវែរ៍ នឹងដំណើរការតំឡើង Plugin ដើម្បីលួចផ្លាស់ប្ដូរគុណសម្បត្តិរបស់ប្រាវសឺអ្នកប្រើប្រាស់ ដោយនឹងផ្លាស់ប្ដូរ Search Engine ដែលប្រើពី Default ហើយទំព័រដើមឱ្យក្លាយទៅជា Search Engine ក្លែងក្លាយរបស់ម៉ាលវែរ៍ជំនួស (trotux.com) ដែលជា Search Engine នេះនឹងធ្វើការលួចស្រង់ទិន្នន័យរបស់អ្នកប្រើប្រាស់ហើយបញ្ជូនបន្តទៅកាន់ Yahoo ឬ Google ផងដែរ

ការពិនិត្យរកឃើញថាមានអ្នកធ្លាក់ជាជនរងគ្រោះហើយជាង 250 លានគ្រឿង ដែល 20% នៃចំនួនខាងដើមគឺជាម៉ាស៊ីនដែលប្រើប្រាស់នៅក្នុងក្រុមហ៊ុន ដោយប្រទេសដែលមានមេរោគនេះច្រើនជាងគេ លំដាប់លេខ 3 គឺ ឥណ្ឌា (10.1%) ប្រេស៊ីល (9.6%) និងម៉ិកស៊ិក (6.4%) រូបខាងក្រោមនឹងបង្ហាញពីអត្រានៃការកើតមេរោគនេះក្នុងប្រទេសនីមួយៗ

សម្រាប់ការពិនិត្យថាមានមេរោគនេះឬអត់ឱ្យយើងគ្រាន់តែសង្គេតមើល ទំព័រដើម និង Search Engine ដែលប្រើប្រាស់ នៅសុខៗ វាប្ដូរឬអត់ វិធីការពារគឺឱ្យធ្វើការលុបកម្មវិធីដែលយើងមិនបានប្រើឬអាចប្រើពួក Adware Cleaner ចូលមកជួយបន្តមកធ្វើការរីស្តារ៍តម៉ាស៊ីនរួចហើយកំណត់គុណសម្បត្តិរបស់ប្រាវសឺតាមលក្ខណៈដើម

ប្រភព៖http://thehackernews.com/2017/06/fireball-computer-virus.html

Similar Products

3877018368296049886

Add a review