CloudFlare ចាប់ផ្ដើមផ្ដល់សេវាកម្ម​ TLS 1.3 ហើយ

Add a review

Descriptions

CloudFlare បានចេញមកប្រកាសដល់ការគាំទ្រ ​ TLS 1.3 សម្រាប់អតិថិជនគ្រប់រូបអោយធ្វើការបញ្ចូលកូដ HTTPS បានយ៉ាងសុវត្ថិភាពខ្ពស់បំផុតហើយមានកម្រិតល្បឿនដែលកាន់តែលឿនជាងមុនផងដែរដោយខាង CloudFlare បានផ្ដល់ហេតុផលថា TLS 1.2 ចាប់ផ្ដើមមានប្រហោងចំណុចខុសឆ្គងកាន់តែច្រើនជាងមុនធ្វើអោយខាង CloudFlare សម្រេចចិត្តបញ្ចេញ TLS 1.3 ក្នុងពេលនេះផងដែរ

TLS 1.2 នោះត្រូវបានរចនាមកអោយអាចកំណត់ការប្រើប្រាស់ផ្សេងៗ បានជាច្រើនហើយនឹងធ្វើការបានយ៉ាងសុវត្ថិភាពបំផុតនោះលុះត្រាតែមានការកំណត់ការប្រើប្រាស់បានត្រឹមត្រូវតែប៉ុណ្ណោះ TLS 1.3 ទើបចូលមកកែបញ្ហានេះដោយមានគំនិតលក្ខណះ “Less is more” ដោយការគាំទ្រការចូលលេខសម្ងាត់លក្ខណះចាស់ដែលមិនមានសុវត្ថិភាពតទៅទៀតហើយចេញទៅ ធ្វើការកំណត់ការប្រើប្រាស់ផ្សេងៗនៅក្នុង TLS 1.3 មានភាពច្របូកច្របល់តិចជាងមុនច្រើនហើយនៅធ្វើអោយ TLS 1.3 ធ្វើការបានកាន់តែលឿនជាងមុនទៀតផងដែរ ក្រៅពីជំហ៊ាននៃការធ្វើ Handshake របស់ TLS 1.3 នោះក៏មានចំនួនជំហ៊ាននៃការធ្វើតិចជាង TLS 1.2 ដូច្នេះហើយពេលយើងបូកបញ្ចូលបញ្ហាទាំងនេះចូលគ្នាហើយការធ្វើការរបស់ TLS 1.3 លឿនជាង TLS 1.2 យ៉ាងពិតប្រកដ

ទោះជាងយ៉ាងណាក៏ដោយ TLS 1.3 នេះក៏នៅតែជាស្តង់ដាដែលមិនទាន់ច្បាស់លាស់តែម្ដងនោះទេ ព្រោះ IETF ក៏នៅមានការកែលំអជាបន្តបន្ទាប់ព្រោះសង្ឃឹមទុកថាសេរ៉ីចុងក្រោយដែលនឹងចេញមកអោយទាន់ចុងឆ្នាំនេះ ក្រុមអ្នកអភិវឌ្ឍ Browser ជាច្រើនក្រុមក៏ចាប់ផ្ដើមគាំទ្រ  TLS 1.3 ហើយ ហើយខាង CloudFlare ក៏ព្យាយាមកែលំអប្រព័ន្ធអោយសមស្រោបទាំងស្តង់ដាដែលកំពុងផ្លាស់ប្ដូរនិងការអភិវឌ្ឍរបស់ Browser ក្រុមផ្សេងៗ​ ផងដែរទៅជាមួយគ្នា

ប្រភព៖ https://blog.cloudflare.com/introducing-tls-1-3/

Similar Products

4823992837265526548

Add a review