Descriptions
Microsoft ចេញកំណែអាប់ដែតប្រព័ន្ធប្រតិបត្តិការ Windows ប្រចាំខែកញ្ញាឆ្នាំ 2016 ប្រកបដោយ 14 Security Bulletins សម្រាប់បិទប្រហោងកំហុសឆ្គងរួមមានទាំងអស់ 47 មុខ ដែលមាន 7 ក្នុង 14 Bulletins ត្រូវបានគេចាត់ទុកថាមានកម្រិតហានិភ័យខ្ពស់កម្រិត Critical ដោយសាជាប្រហោងដែលធ្វើ Remote Code Execution (RCE) និង 7 Bulletins ដែលមានកម្រិតហានិភ័យកម្រិត Important ដែលជាប្រហោងកំហុសឆ្គងខ្លះមានអាយុច្រើនជាង 10 ឆ្នាំ
Bulletins កម្រិត Critical
- MS16-104: បិទកំហុសឆ្គង Memory Corruption 5 បញ្ជី Information Disclosure 3 បញ្ជី Elevation of Privilege និង IE Security Feature Bypass មួយមុខ 1 បញ្ជីនៅលើ Internet Explorer
- MS16-105: កែប្រហោង 12 បញ្ជីលើ Microsoft Edge រួមមាន Memory Corruption 7 បញ្ជីនិង Information Disclosure ទៀត 5 បញ្ជី
- MS16-106: បិទកំហុសឆ្គង RCE របស់ Microsoft Graphics Component រួមទៅដល់ Elevation of Privilege និង GDI Information Disclosure
- MS16-107: កែបញ្ហាប្រហោងលើ MS Office រួមមាន Memory Corruption 10 បញ្ជី Information Disclosure, Spoofing និង Microsoft APP-V ASLR Bypass
- MS16-108: ចាត់ការប្រហោងក្នុង MS Exchange Server រួមមាន Information Disclosure, Open Redirect និង Elevation of Privilege
- MS16-116: បិទប្រហោង Scripting Engine Information Disclosure ក្នុង VBScript Scripting Engine
- MS16-117: កែកំហុសឆ្គង Adobe Flash មើលលំអិតបន្ថែមក្នុង APSB16-29
Bulletins កម្រិត Important
- MS16-109: កែបញ្ហា Memory Corruption ក្នុង Silverlight
- MS16-110: កំណែអាប់ដែតសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows សម្រាប់បិទកំហុសឆ្គង Elevation of Privilege, Information Disclosure, RCE និង DoS
- MS16-111: កែកំហុសឆ្គង Elevation of Privilege រួម 5 បញ្ជីនៅក្នុង Windows Kernel
- MS16-112: ចាត់ការបញ្ហា Elevation of Privilege ក្នុង Windows Lock Screen
- MS16-113: កែបញ្ហា Information Disclosure លើ Windows Secure Kernel Mode
- MS16-114: បិទប្រហោង RCE ក្នុង SMBv1 Server
- MS16-115: បិទប្រហោង Information Disclosure លើ Windows PDF Library 2 បញ្ជី
Add a review