IBM Research ចាប់ដៃ MIT បង្កើត AI អោយដឹងនិងយល់ពិភពលោកដោយឆ្លងកាត់តាមរយៈរូបភាពនិងសម្លេង
Descriptions
ក្រុម IBM Research បានប្រកាសចាប់ដៃរយៈពេលយូរជាមួយនឹង Department of Brain & Cognitive Sciences ពី MIT ដើម្បីបង្កើតបច្ចេកវិទ្យាក្នុងសាខា Machine Vision អោយឈានទៅមុខមួយជំហ៊ានទៀតហើយ ដោយការបង្កើតបន្ទប់ពិសោធរួមគ្នារវាង IBM និង MIT នៅក្នុងគម្រោងដែលមានឈ្មោះថា IBM-MIT Laboratory for Brain-inspired Multimedia Machine Comprehension (BM3C) សម្រាប់បង្កើតប្រព័ន្ធ Cognitive Computing ដែលធ្វើការសាកល្បងសមត្ថភាពរបស់មនុស្សក្នុងការយល់ដឹងនិងស្វែងយល់អំពីអ្វីផ្សេងៗ ជុំវិញខ្លួនដោយឆ្លងកាត់តាមសម្លេងនិងរូបភាពអោយបាន ដែលនឹងក្លាយទៅជាជំហ៊ានដំបូងក្នុងការយកទៅប្រឌិតប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗ បានមិនថាផ្នែកសាធារណៈសុខ ការសិក្សា ឬធុរកិច្ចខាងផ្ដល់ភាពរីករាយក៏ដោយBM3C ផ្ដោតទៅលើការបង្កើតបច្ចេកវិទ្យាដើម្បីយកឈ្នះភាពប្រជែងផ្នែកការធ្វើ Pattern Recognition និង Prediction សម្រាប់ការងារផ្នែក Machine Vision ជាគោលដើម្បីអោយបច្ចេកវិទ្យានេះកាន់តែឈានមុខឡើង គំរូមួយដែលក្រុមការងារបានសង្ឃឹមទុកថានឹងក្លាយជាលទ្ធផលរបស់គម្រោងនេះគឺការធ្វើអោយប្រព័ន្ធ Machine Vision អាចយល់វិដេអូដែលបើកអោយមើលបានថាកំពុងកើតអ្វីឡើង និងហើយទាយបានហេតុការណ៍ទៅខាងមុខនេះនឹងក្លាយទៅជាយ៉ាងណា
បន្ទប់ពិសោធនេះចាប់ផ្ដើមប្រតិបត្តការក្នុងខែកញ្ញា 2016 នេះហើយក្រោយពីនេះខាង IBM ក៏ព្យាយាមវិភាគផ្នែក Cognitive Computing រួមជាមួយនឹងសាស្រ្តផ្នែកផ្សេងៗ ក្នុងកម្រិតសកលវិទ្យាល័យបន្ថែមជាបន្តបន្ទាប់ផងដែរ
ប្រភព៖ http://www-03.ibm.com/press/us/en/pressrelease/50560.wss
Add a review