Descriptions
Facebook និង Microsoft សហការគ្នាបង្កើតខ្សែកាបថ្មីនៅក្រោមទឹកដែលមានចម្ងាយជាង 4,000 ម៉ៃល៍ឆ្លងមហាសមុទ្រអាត្លង់ទិបើយោងតាមរបាយការណ៍ថ្មីនេះខ្សែកាបនេះនឹងជួយអោយក្រុមហ៊ុនទាំងពីរក្នុងការផ្ទេរទិន្នន័យដែលមានចំនួនច្រើនអោយបានកាន់តែលឿនរវាងទ្វីប US និង Europe តភ្ជាប់មណ្ឌលនៅភាគខាងជើង Virginia និង Bilbao ប្រទេសអេស្ប៉ាញ
Credit:REUTERS/Daniel Munoz
ក្នុងការផ្លាស់ប្ដូរត្រូវបានបង្កើតឡើងដោយ Microsoft និង Facebook និងសេវាកម្មរបស់ទាំងពីក្រុមហ៊ុនអោយបានកាន់តែឆាប់រហ័សនិងការជឿទុកចិត្តពីអតិថិជនអ្នកប្រើប្រាស់
ក្រុមហ៊ុនទូរគមនាគមន៍បានបញ្ជាក់ប្រាប់ថាត្រូវបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលមានទ្រង់ទ្រាយធំដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការផ្ទុកទិន្នន័យដែលកាន់តែកើនឡើងនៅក្នុងបណ្ដាញអោនឡាញនេះឧទាហរណ៍ក្រុមហ៊ុន Google ចាប់ដៃជាមួយក្រុមហ៊ុនប្រាំដើម្បីនៅក្នុងអាស៊ីត្រូវចំណាយដល់ទៅ 300 លានដុល្លារដើម្បីតភ្ជាប់រវាង US និង Japan ក្នុងឆ្នាំ 2014 កន្លងមក
Credit: Teleogeography
ហ្វេសប៊ុកមានការផ្តួចផ្តើមនៃការបង្កើតរចនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ផ្សេងទៀតដើម្បីរួមបញ្ចូលទាំងបច្ចេកវិទ្យានិងប្រព័ន្ធឥតខ្សែដើម្បីធ្វើឱ្យប្រព័ន្ធដែលមានប្រសិទ្ធិភាពខ្ពស់ដែលជាតម្រូវការសម្រាប់ប្រជុំជនដែលមានការរស់នៅច្រើនគម្រោងនេះមានឈ្មោះថា MAREA និងចាប់ផ្ដើមដំណើរការក្នុងខែសីហានេះនិងរួចរាល់ក្នុងខែតុលា 2017
ទោះបីជាទាំងពីរក្រុមហ៊ុនដែលឈានមុខគេនៃបច្ចេកវិទ្យាមានការសហការគ្នាក្នុងការដើរខ្សែកាបក៏ដោយតែអ្នកដែលគ្រប់គ្រងដោយក្រុមហ៊ុនឈ្មោះថា Telxius
ប្រភព៖ https://www.weforum.org
Add a review