MIT បង្កើត AI ដែលអាចរកឃើញ Cyber Attack បានច្បាស់លាស់ដល់ទៅ 85%

Add a review

Descriptions

ក្រុមអ្នកស្រាវជ្រាវពីបន្ទប់ស្រាវជ្រាវ CSAIL  របស់ MIT រួមគ្នាជាមួយនឹង PatternEX ក្រុមហ៊ុន Startup ផ្នែក Machine Learning ទទួលបានភាពជោគជ័យក្នុងការបង្កើត platform ផ្នែកសុវត្ថិភាពដោយអាស្រ័យបញ្ញាឆ្នៃប្រឌិត (Artificial Intelligence: AI) ដែលមានឈ្មោះថា “AI2” ដែលអាចវិភាគទំនោរ ពិនិត្យ និងបញ្ឈប់ការវាយឡុកសាយប័របានយ៉ាងច្បាស់លាស់ខ្ពស់ដល់ទៅ 85%
វិភាគ Log ជាង 3,600 លានបន្ទាត់រាល់ថ្ងៃ
ផ្លែតហ្វ្រម AI2 នេះសិក្សាស្វែងយល់ទិន្នន័យពីការវិភាគឯកសារ Log ជាង 3,600 លានបន្ទាត់ក្នុងមួយថ្ងៃៗ ដើម្បីផ្ដល់ដំណឹងហេតុការណ៍ដែលខុសប្រក្រតីដែល​ AI2 មិនបានពឹងពាក់ប៉ុន្តែបញ្ញាឆ្នៃប្រឌិតតែម្យ៉ាង ប៉ុន្តែនៅប្រើប្រាស់ទិន្នន័យអ៊ិនភុតពីមនុស្សទៀតផង បញ្ជូនអោយអ្នកវិភាគដាក់ឈ្មោះថា Analyst Intuition (AI)

ប្រើប្រាស់ Machine Learning + Feedback មកពីមនុស្ស
ការដំណើរការរបស់ AI2  នោះងាយស្រួលណាស់ ដោយចាប់ផ្ដើមអោយ AI2 ស្កែនរកទិន្នន័យ Log ដោយប្រើប្រាស់តិចនិច Machine Learning ដែលគ្មានមនុស្សមកពាក់ពាន់ក្រោយបញ្ឈប់បាន 1 ថ្ងៃអោយបង្ហាញលទ្ធផលនៃការធ្វើការដែលខុសប្រក្រតីដែលបានស្វែងរកជួបដល់អ្នកវិភាគដែលជាមនុស្សក្រោយមកអ្នកវិភាគនោះនឹងធ្វើការពិនិត្យថា ការខុសប្រក្រតីមានអ្វីខ្លះដែលអាចធ្វើការវាយឡុកបានពិតៗ ហើយអ្វីដែលខុសប្រក្រតីដែលមិនមែនហើយងញ្ជូន Feedback ទៅកាន់ប្រព័ន្ធ Machine Learning របស់ AI2 ដែលនឹងត្រូវប្រើវិភាគទិន្នន័យ Log ថ្មីក្នុងថ្ងៃបន្តមកទៀត

ច្បាស់លាស់ជាងប្រព័ន្ធនៅក្នុងបច្ចុប្បន្នដល់ទៅ 3 ដង
ក្រោយពីការសាកល្បងជួបលទ្ធផលនៃការរកឃើញការវាយឡុកសាយប័ររបស់ AI2 ល្អជាងប្រព័ន្ធពិនិត្យការវាយឡុកលក្ខណះស្វ័យប្រវត្តិដែលប្រើប្រាស់ក្នុងបច្ចុប្បន្នប្រហែល 3 ដង ដែលមានអត្រាភាពច្បាស់លាស់ដល់ទៅ 85% ក្រៅពីនេះជួយកាត់បន្ថយចំនួននៃការកើត  False Positive ដល់ទៅប្រាំដងផងដែរ
ក្រុមអ្នកវិភាគរបស់ MIT បានបង្ហាញការវិភាគនេះក្នុងកម្មវិធី IEEE International Conference Big Data Security ក្នុងទីក្រុងញូវយ៉កកាលពីសប្ដាហ៍កន្លងមកនេះអ្នកដែលមានចំណាប់អារម្មណ៍អាចចូលទៅអានបន្ត AI2: Training a Big Data Machine to Defend

ប្រភព៖ http://thehackernews.com

Similar Products

7009452194447689914

Add a review