Descriptions
អ្នកប្រើប្រាស់ Teamviewer មានចំនួនច្រើនត្រូវបាន Hack ហើយត្រូវបានលួចលុយទៀតផង ប៉ុន្តែខាង Teamviewer ប្រាប់ថាមិនត្រូវបានគេ Hack ទេ ក្នុង 24 ម៉ោងកន្លងមកនេះ មានរបាយការណ៍ជាច្រើនប្រាប់ថាមានកុំព្យូទ័រ PC និង Sever របស់អ្នកប្រើប្រាស់ Teamviewer ត្រូវបានគ្រប់គ្រងពីក្រៅប្រព័ន្ធដោយមិនបានទទួលការអនុញ្ញាតទោះបីជាមានការដាក់ពាក្យសម្ងាត់ដែលរឹងមាំហើយក៏ដោយឬប្រើ Two-factor Authentication ផងក៏ដោយ មានជាច្រើនអ្នកដែលបាននិយាយថាត្រូវបានការវាយឡុកកាត់តាមប្រព័ន្ធ TeamViewer ក្រោយអ្នកប្រើប្រាស់ TeamViewer ត្រូវបានវាយឡុកគណនី PayPal, WebMail, Amazon និង eBay ក៏ត្រូវបានប្រើប្រាស់ភ្លាមៗផងដែរ មិនថាការបញ្ជាទិញផលិតផលនិងការលួចប្រាក់និងសេវាកម្មផ្សេងៗក្នុងខណៈពេលតែមួយគ្នានេះផងដែរក្នុងពេលដែលកើតហេតុនោះបាន 3 ម៉ោងចុងក្រោយសេវារបស់ TeamViewer ក៏ត្រូវបានបញ្ឈប់ដោយសាហេតុខ្លះៗ ដែលអាចមកពីបញ្ហារបស់ DNS តែក៏មានរយៈពេលខ្លីៗដូចគ្នាដែលមានអ្នកប្រើប្រាស់ខ្លះឃើញថា DNS របស់ TeamViewer នោះតភ្ជាប់ទៅកាន់ប្រទេសចិនហើយក្រោយមក TeamViewer ក៏បានចេញមកបញ្ចេញហេតុផលថាត្រូវ DoS ក្នុងផ្នែក DNS Server ផងដែរ
អ្នកផ្សព្វផ្សាយរបស់ TeamViewer បានចេញមកបង្ហាញថាមិនជួបការវាយឡុកឬ Security Breach អ្វីកើតឡើងលើយនៅក្នុងក្រុមហ៊ុន ណែនាំឲ្យអ្នកប្រើប្រាស់ដែលត្រូវវាយឡុកឲ្យទៅប្ដឹងប៉ូលីស
មានការសន្មត់ថាការពិតនោះការវាយឡុកនេះអាចមិនបានកើតឡើងតាមសេវាកម្មរបស់ TeamViewer នៃផ្នែកខាង Server ទេ ប៉ុន្តែជាការប្រើប្រាស់ TeamViewer ជា Backdoor ក្នុងការវាយឡុកដើម្បីបង្កប់កូដនៃការចូលមកវាយឡុក
សម្រាប់អ្នកប្រើប្រាស់ក្នុងអង្គភាពឬក្រុមហ៊ុនណែនាំឲ្យឈប់ប្រើប្រាស់សិនក៏ល្អម្យ៉ាងដែរដើម្បីសុវត្ថិភាព
Add a review