Gartner បង្ហាញ Magic Quadrant សម្រាប់ Enterprise Network Firewalls ឆ្នាំ 2016

Add a review

Descriptions



Gartner, Inc ក្រុមហ៊ុនផ្ដល់ទីប្រឹក្សាល្បីឈ្មោះរបស់អាមេរិក បានប្រកាស​ Magic Quadrant សម្រាប់ Enterprise Network Firewall ប្រចាំឆ្នាំ 2016 ចេញមក ជួប Palo Alto Networks ឡើងកៅអីលំដាប់លេខ 1 ទម្លាក់​ Check Point សម្រេចហើយដែលតាមបន្តមកគឺ ​ Forinet និង Cisco

និយមន័យនៃ Enterprise Network Firewall

លក្ខខណ្ឌនៃការជា ​Enterprise Network Firewall គឺ ផលិតផលដែលត្រូវបានគេរចនាចេញមកដើម្បីការពារប្រព័ន្ធបណ្ដាញរបស់អង្គភាពទំហំធំដោយពិសេស ​ដោយគាំទ្រការតំឡើង ហ្វាយវោល ឲ្យប្រើប្រាស់ការដំណើរការបានរាល់ការដំណើរការក្នុង ហាតវាតែមួយ ​គាំទ្រការតំឡើងទំហំធំនិងមានភាពស្មុគ្រស្មាញ ​រួមទាំងប្រើការក្នុងសាខានិងការធ្វើ ​ DMZ ជាលក្ខណះតំបន់បាន ​ (Multitiered Demilitarized Zones) ក្រៅពីនេះត្រូវមានជំរើសក្នុងការប្រើការជាលក្ខណះ ​ Virtualization សម្រាប់ Data Center បាន

ក្រៅពីនេះគួរមានការតំឡើងនៅលើ ​ Public Cloud Environment ដូចជា  Amazon Web Service (AWS) និង Microsoft Azure បាន មានសមត្ថភាពក្នុងការពង្រីកចេញទៅក្រៅប្រព័ន្ធទំហំធំ មិនថាជា​ Network Edge, Data Center, Branch Office, Virtualized Server និង Public Cloud រួមទៅដល់សមត្ថភាពក្នុងការគ្រប់គ្រងប្រព័ន្ធទាំងអស់ដែលអាចធ្វើរួមជាមជ្ឈមណ្ឌលបានផងដែរ

Next Generation Firewall (NGFW) គឺផលិតផលដែលឆ្លើយតបបានល្អបំផុតក្នុងបច្ចុប្បន្នដោយសាអាចដំណើរការបានរាល់ភាពសុវត្ថិភាពដែលច្រើនកម្មវិធីនិងអ្នកប្រើប្រាស់បាន ​មានប្រព័ន្ធការពារវាយលុកដែលទាន់សម័យ មិនថា​ IPS, Sandboxing និង Threat Intelligence រួមទាំងអាចធ្វើ ​ SSL VPN បាន NGFW មានការរចនាហាតវា និងកែប្រែសោវវា ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ជាងដើម្បីទទួលការប្រើប្រាស់ក្នុងធុរកិច្ចដែលមានទំហំធំបានផងដែរ
ទាក់ទងនឹង ​ Magic Quadrant:  X បង្ហាញដល់ចក្ខុវិស័យរបស់ ​ Vendor ថាផលិតផលរបស់ខ្លួនបានដើរក្នុងផ្លូវដែលត្រឹមត្រូវ ហើយឆ្លើយតបទៅនឹងគោលដៅនាអនាគតតិចច្រើនបានប៉ុណ្ណា រិឯ  Y បង្ហាញនូវការឆ្លើយតបអតិថិជនក្នុងបច្ចុប្បន្នហើយនិងការបែងចែកក្នុងទីផ្សារ ​ (មើលលំអិតទាក់ទងនឹង​ Magic Quadrant របស់ Gartner)

Palo Alto Networks

Palo Alto Networks ចាប់ផ្ដើមផ្ដល់សេវាកាលពីឆ្នាំ  2007​ ដោយស្គាល់ក្នុងនាមជាផលិតផលចាប់ផ្ដើមគម្រោងការដំណើរការគ្រប់គ្រងការធ្វើការក្នុងកម្មវិធីការបន្ថែម ហ្វិវធឺ  IPS និង Cloud-based Malware Detection មកទុកក្នុងខ្លួនឯង បច្ចុប្បន្ននេះ  Palo Alto Networks មានផលិតផលរួម 19 សេរុី ដែលគាំទ្រការប្រើប្រាស់  Throughput ខ្ពស់បំផុត 200 Gbps (PA-7080) ក្រោយពីទិញ  Cyvera​ បានអភិវឌ្ឍសូលូសិនបន្ត Advanced Endpoint Protection ក្លាយទៅជា Traps ក្រៅពីនេះនៅមាន  WildFire ប្រព័ន្ធ Threat Intelligence Cloud សម្រាប់វិភាគពពួកម៉ាលវាទៀតផង

ចំណុចរឹងរបស់  Palo Alto Networks គឺប្រសិទ្ធិភាពនិងភាពងាយស្រួលក្នុងការប្រើប្រាស់ App-ID និង IPS ដែលមានការរចនាបែបតាមស្ថាបត្យកម្មលក្ខណះ  “Single Pass” ដែលជួយកាត់បន្ថយពេលវេលាក្នុងការដំណើរការត្រាវហ្វិគពេលប្រៀបធាបជាមួយនិងផលិតផលប្រកួតប្រជែង ក្រៅពីនេះ Palo Alto Networks ត្រូវបានគេសម្លឹងមើលថាជាគូប្រកួតប្រជែងដែលគួរឲ្យខ្លាចក្នុងគម្រោង សម្រាប់ Roadmap នោះសង្កត់ធ្ងន់ទៅខាងផ្នែកលក់សូលូសិន VM Server ទៅកាន់ប្រព័ន្ធ  Cloud ហើយនិង SDN

Check Point Software Technologies

Check Point ជាក្រុមហ៊ុនផ្នែកស្ថិរភាពសុវត្ថិភាពខ្នាតធំដែលផ្ដល់សេវាកម្មសូលូសិនដែលមានច្រើនជម្រើស ដូចជា NGFW, Endpoint និង Mobile Security ដែលបន្តមកបានបន្ថែមសេវា Cloud-based Malware Detection សម្រាប់  SaaS Email សម្រាប់ Subscription របស់ Check Point (ហៅថា Software Blade) ប្រកបដោយ Advanced Malware Protection (Threat Emulation និង Threat Extraction) และ Multiple Threat Intelligence Feed (ThreatCloud IntelliStore និង Anti-bot) ក្រៅពីនេះ Check Point គាំទ្រការប្រើប្រាស់រួមជាមួយនឹង AWS, Microsoft Azure, VMware NSX และ Cisco ACI

លក្ខណះដែលលេចធ្លូរបស់ Check Point គឺ ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនទាំងអតិថិជនដែលប្រើប្រាស់ត្រូវការពង្រីកប្រព័ន្ធ ហើយនិងអតិថិជនថ្មីដែលត្រូវការដាក់ប្រព័ន្ធដែលមានភាពលំបាកខ្លាំង ការដាក់ប្រព័ន្ធនេះហើយដែល Check Point បានប្រៀបជាងគូប្រកួតប្រជែងផ្សេងៗ ដែលឃើញបានច្បាស់ អ្វីដែលសំខាន់គឺ Check Point មានក្រុម R&D ដែលជួយអភិវឌ្ឍហ្វិវធឺ ថ្មីៗ ដូចជា Threat Extraction ក្រៅពីនេះឆ្លើយតបតម្រូវការរបស់ប្រព័ន្ធ ICS, SCADA និងផ្លែតហ្វម SDN ផ្សេងៗផងដែរ

Similar Products

700217775295935137

Add a review