Descriptions
យើងសាកល្បងស្រម៉ៃមើលប្រសិនបើ Facebook អាចយល់នៃអ្វីដែលយើងកំពុងនឹងបង្ហោះក្នុង Status របស់យើងហើយវាជួយបង្ហាញប្រយោគនោះៗ ទៅដល់ដែលត្រូវការបានល្អប៉ុណ្ណា ឧទាហរណ៍ ប្រសិនបើ Facebook អាចបំបែកភាពខុសគ្នារវាង "ខ្ញុំទើបតែនឹងចុះពីតាក់ស៊ី" ហើយ "ខ្ញុំត្រូវការឡានឈ្នួល" Facebook អាចជួយយើងក្នុងការហៅឡានឈ្នួល Uber បានភ្លាមៗ ឬប្រសិនបើអ្នកត្រូវការលក់អ្វីម្យ៉ាងនៅលើ Status របស់អ្នកហើយអ្នកបង្ហោះវាទៅ វាជួយប្ដូរទៅជាការលក់ដោយឲ្យអាចដាក់តម្លៃនិងលំអិតនៃផលិតផលបានហើយបន្ថែមរូបភាពទាក់ទិននឹងផលិតផលរបស់យើងឲ្យកាន់តែទាក់ទាញអារម្មណ៍បានជាដើម
DeepText AI វិភាគអត្ថបទរបស់យើងគ្រប់ពេលវេលា
នោះជាជំហ៊ានសំខាន់របស់ Facebook ដែលចាប់ផ្ដើម AI (Artifacial Intelligence: បញ្ញាប្រដិត) ថ្មីបំផុត ដែលហោថា “DeepText” ចូលមកជួយវិភាគអត្ថបទដែលមានទៅដល់ 400,000 អត្ថបទនិង 125,000 ការបញ្ចេញមតិនិងចែករំលែកគ្នាពេញពិភពលោកក្នុងមួយនាទីដែល Facebook បានអធិប្បាយថា ដើម្បីឲ្យចូលមកជិតវិធីដែលមនុស្សយល់បានសារកាន់តែច្រើន យើងចាំបាច់ត្រូវបង្រៀនកុំព្យូទ័រឲ្យយល់ពីអ្វីផ្សេងៗ ដូចជាការបង្ហាញ និងអត្ថន័យនៃពាក្យនិយាយ ឧទាហរណ៍ "ខ្ញុំជិះឡាន" នោះមានន័យថា ឡានគឺជាយានជំនិះមួយប្រភេទ ឬឧបករណ៍ទូរស័ព្ទផ្សេងៗ
កម្មវិធីដែលមាន DeepText
នៅពីក្រោយដែលនឹងបង្ហាញមុខនាពេលអនាគតដែលនឹងមកដល់ខាងមុខនេះ គឺការប្រើប្រាស់ Messenger ដែល DeepText នឹងធ្វើការវិភាគពាក្យនិយាយរបស់យើងគ្រប់ពេលវេលា ឧទាហរណ៍ យើងត្រូវការឡាន DeepText នឹងណែនាំឲ្យអ្នកប្រើ Messenger Transport Integration ដែលមកជាមួយនឹងសេវាកម្មផ្សេងដូចជា Uber ឬ Grab Taxi ជាដើម ទោះជាយ៉ាងណាក៏ដោយ DeepText អាចផ្ដល់នៅជំរើសផ្សេងៗ ដូចជា ឲ្យខ្ញុំហៅឡានឲ្យអ្នកដែរឬទេ ខ្ញុំកំពុងនឹងទទួលអ្នកនាពេល 20 ខាងមុខនេះ ឬ ខ្ញុំនឹងហៅ Uber ជាដើម
ចំណុចខុសឆ្គងផ្នែក Privacy ចំណុចល្អផ្នែក Hate Speech
កម្មវត្ថុសំខាន់ដែលតាមបន្តមកគឺភាពជាសិទ្ធិឯកជន (Privacy)ព្រោះថាគោលដៅគោលរបស់ DeepText គឺស្វែងរកលំអិតនៃអត្ថបទដែលពួកយើងបានបង្ហោះតែអំឡុងនោះដែរដំណើរការនោះជួយ Facebook អាចពិនិត្យលំអិតនៃអក្សរដែលមិនសមរម្យបាន ដូចជា
Hate Speech បាន នឹងជួយកាត់បន្ថយអត្រាការ Report នៃអ្នកប្រើប្រាស់ចុះហើយគ្រប់យ៉ាងកាន់តែជាស្វ័យប្រវត្តិឡើង
ការផ្ដល់សេវាខាងការទំនាក់ទំនងនាពេលអនាគត់
ការដំណើរការ DeepText និង Image Recognition AI ជួយបន្ថែមភាពសមរម្យនិងកាន់តែច្បាស់លាស់ក្នុងការបង្ហាញទិន្នន័យរបស់កអ្នកសរសេរ
ទៅដល់អ្នកទទួលលើ Facebook បានយ៉ាងល្អ ធ្វើឲ្យ Facebook អាចបញ្ជូនការផ្សព្វផ្សាយពានិជ្ជកម្មទៅកាន់អ្នកដែលត្រូវការបានច្បាស់លាស់ យ៉ាងណាក៏ដោយ DeepText នៅតែមានចំណុចកំណតខ្លះក្នុងការប្រើប្រាស់គឺ News Feed ដែលគួរឲ្យចាប់អារម្មណ៍ អ្នកប្រើប្រាស់អាចត្រូវពេលវេលានៃការរងចាំ DeepText ដំណើរការយូរជាងទូទៅ ប៉ុន្តែយើងកាន់តែចែករំលែកឬបង្ហោះអត្ថបទច្រើនប៉ុណ្ណា DeepText ក៏កាន់តែឆ្លាតឡើងប៉ុណ្ណោះដែរ
Add a review