ល្បីថាហ្វេសបុកកំពុងត្រៀមរាបចំផ្ដល់សេវា Messenger ដែលចូលលេខកូដសម្ងាត់តាំងតែពីអ្នកបញ្ជូនរហូតទៅដល់អ្នកអាន

1 review / Add a review

Descriptions

Facebook Chat នៅលើកម្មវិធី Facebook អាចនឹងកំពុងបាត់ចេញពីពិភពលោកនេះ ក្រោយពីហ្វេសបុកកំពុងត្រៀមសម្រេចចិត្តបង្ខំឲ្យអ្នកប្រើប្រាស់បែទៅប្រើ Facebook Messenger ជំនួសព្រមទាំងមានព័ត៌មានល្បីថាហ្វេសបុកកំពុងរៀបបញ្ចេញដំណើរការចូលលេខកូដអក្សរជាលក្ខណះ End-to-End ដើម្បីគាំទ្រការប្រើប្រាស់ក្នុងកម្រិត Business ដែលជាត្រូវការថិរភាពផ្នែកសុវត្ថិភាពខ្ពស់
ប្រភពព័ត៌មានជិតដិតដែលមិនបង្ហាញឈ្មោះ 3 ប្រភពបានផ្ដល់ព័ត៌មានដល់ The Guardian ទាក់ទងនឹងការល្បីនេះបានបញ្ជាក់ថាការដំណើរការចូលលេខកូដសម្ងាត់លក្ខណះ End-to-end នឹងរៀបចំផ្ដល់សេវានាពេលមិនប្រមាណខែខាងមុខនេះ ដែលមកពីការបញ្ឈប់ការប្រើប្រាស់ Facebook Chat នៅលើកម្មវិធីរបស់ហ្វេសបុកហើយបញ្ជូនឲ្យទៅប្រើ Facebook Messenger កម្មវិធីសម្រាប់សន្ទនាដែលបំបែកចេញមកជំនួសវិញ ព្រោះត្រូវការបន្ថែមភាពរឹងមាំដល់ភាពផ្ទាល់ខ្លួនរបស់បុគ្គល (Privacy)​ ឲ្យកាន់តែខ្ពស់ឡើង ទោះជាយ៉ាងណាក៏ដោយ Facebook នៅតែបដិសេដនិងមិនបញ្ចេញមតិអ្វីៗទាំងអស់ទាក់ទងនឹងព័ត៌មាននេះ

ការចូលលេខកូដសម្ងាត់សម្រាប់តួអក្សរជាលក្ខណះ End-to-end ជាការស្រោបពាក្យសន្ទនាមិនឲ្យអ្នកផ្សេងឬរួមទាំងរដ្ឋាភិបាល ISP ឬទោះបី Facebook លួចស្ដាប់សារសម្ងាត់បានដែលជួយឲ្យការសន្ទនាមានលក្ខណះជាផ្ទាល់ខ្លួន ធ្វើឲ្យ Messenger  មានគុណសម្បត្តិស្មើនឹង  Messaging Apps ផ្សេងៗ​ ដែលមានការចូលលេខកូដសម្ងាត់ដូចជា Apple iMessage និង WhatsApp  ទោះជាយ៉ាងណាក៏ដោយចំណុចខុសឆ្គងគឺ Facebook មិនអាចប្រើ AI ចូលមកមើលថែសាររបស់យើងបានដើម្បីបញ្ជូនពានិជ្ជកម្មដែលត្រូវចិត្តបាន

ជាការពិតប្រសិនបើ Facbook  ប្រកាសប្រើលក្ខណះពិសេសនេះជាផ្លូវការសម្រាប់អ្នកជាច្រើនអាចនាំគ្នាជេរដោយសារមិនធ្លាប់ប្រើ  Facebook Messenger ក្នុងអំឡុងដែលអ្នកមានជំនាញផ្នែកថិរភាពនៃសុវត្ថិភាពអាចមិនពេញចិត្តក្នុងគំនិតការចូលលេខកូដសម្ងាត់ជាលក្ខណះ End-tp-end ថាហេតុអ្វីមានកំណត់ជា Default តែត្រលប់ឲ្យអ្នកប្រើប្រាស់បើកប្រើដោយខ្លួនឯង

Similar Products

3338641965867493314

Reviews

  1. great issues altogether, you simply received a new reader.

    What might you suggest in regards to your publish that you made
    a few days ago? Any certain? http://wulanwandari94.full-design.com

    ReplyDelete