របាយការណ៍ធុរកិច្ច Ransomware បង្កើតប្រាក់ចំណូលដល់ជនឧក្រិដ្ឋនៅលើអ៊ិនធឺណែតជាមធ្យមភាគ 9 ម៉ឺនដុល្លារក្នុងមួយឆ្នាំ
Descriptions
Flashpoint ក្រុមហ៊ុនរួបរួមទិន្នន័យនិងធ្វើការវិភាគទាក់ទឹននឹង Deep Web និង Dark Web ដែលជាវុិបសាយពិសេសដែលគ្មាននៅក្នុងទិន្នន័យ Search Engine ទូទៅតែការចូលទៅកាន់បានតាមប្រព័ន្ធបណ្ដាញ TOR បានចេញមកបង្ហាញទិន្នន័យធុរកិច្ច Ransomware របស់ក្រុមហ៊ុនខុសច្បាប់សញ្ជាតិរុស្ស៊ីឃើញថាអាចបង្កើតប្រាក់ចំណូលដល់ទៅ $90,000 ដុល្លារក្នុងមួយឆ្នាំធុរកិច្ចងងឹតថ្មី ដែលមានលក្ខណះដូចក្រុមហ៊ុនទូទៅ
បច្ចុប្បន្ននេះ Ransomware-as-a-Service បានក្លាយទៅជាធុរកិច្ចងងឹតដែលបង្កើតប្រាក់ចំណូលដល់ជនឧក្រិដ្ឋនៅក្នុងប្រព័ន្ធអ៊ិនធឺណែតយ៉ាងមហាសាល Flashpoint តាមដានក្រុមហ៊ុនទទួលធ្វើ Ransomware មកតាំងតែខែ ធ្នូ 2015 ដោយមានលក្ខណះដូចក្រុមហ៊ុនទូទៅគឺមានការប្រកាសស្វែងរកការងារ ជួលអ្នកធ្វើ Ransomware និងអ្នកដែលជួយបង្ហោះ Ransomware និងទទួលបានប្រាក់ Commission តាមបរិមាណចំនួនអ្នកដែលព្រមចំណាយប្រាក់ក្នុងការបង់រំលោះ ទាំងអស់នេះប្រើពេលវេលាត្រឹមតែមិនប៉ុន្មានម៉ោងក៏ធ្វើការបានហើយព្រមទាំងរៀបចំសម្រាប់ការវាយឡុក
គោលដៅបានភ្លាមៗ
ប្រាក់រង្វាន់គិតជាមធ្យមក្នុងមួយខែ $7,500
ប្រាក់រង្វាន់នឹងត្រូវបានបែងជាភាគរយតាមដែលបានធ្វើកិចសន្យាគ្នាទុកតាំងតែពីមុនដំបូង ក្រុមហ៊ុនទទួលបានប្រាក់ចំណូលក្នុងមួយខែគិតសាច់ប្រាកប្រហែលជា $7,500 បែងឲ្យអ្នកជួយដំណើរការផ្សេងទៅ 10-15 អ្នក នឹងទទួលបានប្រាក់ក្នុងមួយអ្នក $600 ក្នុងមួយខែ ក្នុងពេលដែលអ្នកខូចខាតយល់ព្រមបង់ប្រាក់ប្រមាណមួយខែ 30 អ្នកដោយក្នុងមួយអ្នកត្រូវបង់ $300
គ្រប់អង្គភាពមានឱកាសក្លាយទៅជារងគ្រោះ
ទោះបីជាក្នុងឆ្នាំនេះយើងឃើញព័ត៌មាន Ransomware ចាប់ផ្ដើមនឹងវាយឡុកមន្ទីពេទ្យ តែតាមពិតហើយអ្នកដែលបង្ហោះ Ransomware គ្មានគោលដៅច្បាស់លាស់ទេ គ្រប់អង្គភាព ក្រុមហ៊ុន ឬធុរកិច្ចទាំងអស់អាចក្លាយទៅជាជនរងគ្រោះបាន ការដោះស្រាយបញ្ហា Ransomware មិនជាបញ្ហាដែលដោះស្រាយមិនបាននោះទេប៉ុន្តែត្រូវមានប្រព័ន្ធរក្សាសុវត្ថិភាពនិងគោលដៅក្នុងការរកដំណោះស្រាយ
Howdy are using Wordpress fօr your blog platform?
ReplyDeleteI'm neᴡ to the blog world but I'm tгying tߋ get started
and creare my own. Dօ you need any html coding expertise
tⲟ make your оwn blog? Αny help would be realⅼy appreciated! https://www.skilledtradies.com.au/hebel-installers-63.html