Intel បានបញ្ចេញ CPU Xeon E7 v4 ដែលមានកម្លាំងខ្លាំង 24 Core/48 Thread ដល់ទៅ 8 Socket ក្នុងម៉ាស៊ីនតែមួយ

Add a review

Descriptions

សម្រាប់អ្នកដែលរងចាំ CPU ធំសម្រាប់ធ្វើ Server ពី Intel ឥលូវនេះ Intel បានប្រកាសបញ្ចេញ Intel Xeon E7-8800 v4 សម្រាប់ម៉ាស៊ីន 8 Socket និង​  Intel Xeon E7-4800 v4 សម្រាប់ម៉ាស៊ីន 4 Socket បានចេញមកដល់រួចរាល់ហើយ ដោយ CPU នីមួយៗមានចំនួន Core  ខ្ពស់បំផុតដល់ទៅ 24 Core/48 Thread ព្រមទាំង Cache ខ្នាតធំបំផុត 60MB តែម្ដង ហើយ Server ខ្នាត​ 8 Socket នោះគាំទ្រ RAM ច្រើនបំផុតដល់ទៅ 24 TB ក្នុងម៉ាស៊ីនតែមួយ
Intel E7 v4 នេះនឹងប្រើប្រាស់ស្ថាបត្យកម្ម Microarchitecture របស់ Broadwell និងផលិតដោយបច្ចេកវិទ្យា 14nm ដោយអាចដំឡើងទៅក្នុងម៉ាស៊ីនដែលគាំទ្រ  Socket ជាមួយគ្នានឹង Xeon E7 v3 បានភ្លាមៗ ធ្វើឲ្យដល់ការអាប់ដែត ដោយមានប្រសិទ្ធិភាពកើនឡើងដល់ទៅ 1.3 ក្រោយពីប្ដូរមកប្រើ Xeon E7 v4 ជំនួស
Intel E7 v4 ចាប់ផ្ដើមដាក់លក់នៅក្នុងទីផ្សារហើយចាប់ពីថ្ងៃនេះ ដោយតម្លៃលក់ចាប់ផ្ដើមពី 1,223USD – 7,174USD  តែម្ដង សម្រាប់ព័ត៏មានលំអិតក្នុងជំនាន់នីមួយៗតាមដានបាននៅក្នុងទីនេះhttp://ark.intel.com/products/family/93797/Intel-Xeon-Processor-E7-v4-Family#@Server

Similar Products

8293526011445702656

Add a review