Lenovo ត្រៀមបញ្ចេញស្មាតហ្វូន Project Tango ជាលើកដំបូងក្នុងឈ្មោះ PHAB2 Pro

Add a review

Descriptions

ពីដើមឆ្នាំកន្លងមកនេះក្នុងកម្មវិធី CES 2016 Lenovo បានប្រកាសចាប់ដៃជាមួយនឹង Google ក្នុងការធ្វើ Project Tango មកផលិតជាឧបករណ៍ឲ្យអ្នកប្រើប្រាស់បានប្រើ ដោយនឹងបញ្ចេញខ្លួនក្នុងកម្មវិធី Tech World 2016 ដែលមានឡើងក្នុងថ្ងៃទី 9 មិថុនា ដែលនឹងមកដល់ខាងមុខនេះ
Evan Blass  បានរាយការថា Lenovo នោះនឹងប្រើឈ្មោះ PHAB2 Pro ជាឈ្មោះស្មាតហ្វូន Project Tango មុនដំបូងពី Lenovo  ដោយនៅក្នុងផ្នែកព័ត៏មានលំអិតដែលមានចេញមកនោះមិនមានច្រើនប៉ុណ្ណានោះទេគ្រាន់តែទំហំរបស់កញ្ចក់ 6.4 អ៊ិញ ដែល​ Google បានចេញមកបញ្ជាក់ថាមានទំហំតូចជាង 6.5 អ៊ិញ
ផ្នែកនៃតម្លៃនោះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែតម្លៃប្រហែលមិនទាបជាង 500 ដុល្លារទេ roject Tango នេះជា Project របស់ Google  ដែលប្រើឧបករណ៍ចាប់សញ្ញាផ្សេងៗនិងកាមេរ៉ាដើម្បីបញ្ជាក់វត្ថុផ្សេងៗដែលនៅជុំវិញខ្លួនអ្នកប្រើប្រាស់តាមពេលវាលាពិតប្រាកដដែលប្រៀបដូចជា Augmented reality  ឬ​ AR ដោយពីមុនមានគំរូចេញមកមានការវាស់បន្ទប់ដើម្បីបំពាក់គ្រឿងសង្ហារឹមពិតៗបានផងដែរហើយប្រើប្រាស់បានជាលក្ខណះ 3D ផងដែរ

Similar Products

4240101061922441662

Add a review