Descriptions
នាពេលមានព័ត៌មានលេចធ្លូចេញមកមិនឈប់មិនឈរទាល់តែសោះសម្រាប់ iPhone ដែលនឹងចេញមកថ្មីដែលមិនទាន់បានបញ្ចេញមកទេប៉ុន្តែព័ត៏មានចុងក្រោយពី IHS បាននិយាយថា iPhone ដែលនឹងចេញមកក្នុងឆ្នាំ 2017 នឹងប្រើកញ្ចក់ Dual-Curve OLED បើនិយាយអោយងាយស្រួលយល់គឺវាមានកញ្ចក់ដូចនឹង Samsung Galaxy Edge នោះឯងព័ត៌មានល្បីនេះមានភាពជឿជាក់បានខ្លាំងព្រោះថា Kevin Wang បានបង្ហោះនៅក្នុង Weibo របស់ខ្លួនថា Apple ដែលនឹងបញ្ចេញឧបករណ៍ដែលមានកញ្ចក់កោងស្រដៀងនឹង Vivo XPlay 5 ឬ Galaxy S7 Edge ប៉ុន្តែនៅមិនទាន់ច្បាស់លាស់ទេថាកញ្ចក់កោងនោះប្រើធ្វើអ្វីបានខ្លះ ដូចជា Samsung Galaxy Edge ប្រើសម្រាប់ផ្ដល់ដំណឹងឬប្រើប្រាស់ក្នុងលក្ខណះផ្សេងៗបាន ពីព័ត៏មាននេះនៅមិនទាន់មានប្រភពច្បាស់លាស់ទេតែ Wang បានបន្តទៀតថា iPhone 7 អាចមកព្រមជាមួយនឹង Storage ចាប់ផ្ដើម 32GB ទៀតផង
ចំណែកឯ Apple ក៏បានប្រាប់ថាកញ្ចក់ OLED ទំហំ 5.8 អ៊ិញពី Samsung យកមកកែតម្រូវប្រើជាមួយ iPhone ទំហំកញ្ចក់ 5.5 អ៊ិញហើយទំហំដែលើសនោះនឹងក្លាយទៅជាលក្ខណះកោងដែលត្រូវនឹងសម្ដីរបស់ Wang ទាំងអស់នេះ iPhone នឹងចេញមកក្នុងឆ្នាំ 2017 ត្រូវបានហៅថា iPhone 8 ជំនួស iPhone 7s ព្រោះថាមានការផ្លាស់ប្ដូរច្រើនយ៉ាងទាំងរូបរាង
Add a review