Descriptions
អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពរបស់ Trend Micro បានរកឃើញម៉ែលវា(Malware) Godless សេរ៉ីថ្មីដែលដាក់គោលដៅវាយឡុកឧបករណ៍ដែលប្រើប្រព័ន្ធដំណើរការ Android 5.1 Lollipop ឬសេរ៉ីដែលចាស់ជាងនោះគិតជាចំនួនដល់ទៅ 90% នៃឧបករណ៍ Android ពេញពិភពលោក
Godless មានលក្ខណះស្រដៀងនឹង Exploit Kit ដែលត្រូវគេយកមកប្រើក្នុងលក្ខណះនៃ Android Rooting Tool
Exploit Kit គឺជាឈុត software ដែលរួបរួមវិធីចូលទៅកាន់ម៉ាស៊ីនអ្នកប្រើប្រាស់ដោយការយកប្រហោងផ្សេងៗ មករួមជាមួយគ្នាហើយយកទៅបង្កប់ទុកក្នុងវ៉ិបសាយផ្សេងៗ ដែលធ្វើឲ្យអ្នកចូលក្នុងវ៉ិបសាយនោះត្រូវបានគែវាយឡុកភ្លាមៗ ហើយនឹងធ្វើឲ្យកើតប្រហោងដែល Exploit Kit ដែលអាចតំឡើងម៉ែលវានៅលើម៉ាស៊ីនអ្នកប្រើ
ក្រុមហ៊ុន Trend Micro បាននិយាយថា កម្មវិធីគ្រោះថ្នាក់ផ្សេងៗ ដែលទាក់ទងនឹងការធ្វើការរបស់ម៉ែលវានេះត្រូវបានរកឃើញក្នុងប្រភពដោនឡូតកម្មវិធីល្បីៗជាច្រើន រួមទៅដល់ Google Play ផងដែរហើយមានផលប៉ះពាល់ដល់ឧបករណ៍ Android ជាង 850,000 ម៉ាស៊ីនពេញពិភពលោក
ពេលអ្នកប្រើធ្វើការដោនឡូតកម្មវិធីគ្រោះថ្នាក់ទាំងអស់នោះហើយ ម៉ាស៊ីននឹងត្រូវ Root ដោយអ្នកប្រើមិនដឹងខ្លួនធ្វើឲ្យម៉ែលវាអាចភ្ជាប់និងតំឡើងសោហ្វ៍វាដែលមានផលប៉ះពាល់ដល់ការធ្វើការរបស់ម៉ាស៊ីនឬរហូតដល់លួចមើលអ្នកប្រើប្រាស់
ដូចជាកម្មវិធីប៉ិល Summer Flashlight ក្នុង Google Play ដែលមានកូដរបស់ Godless បង្កប់នៅក្នុងនឹងផងដែរ
Trend Micro បានបន្តទៀតថា មានកម្មវិធីជាច្រើននៅក្នុង Google Play តែក៏អាចគ្រោះថ្នាក់បានប្រសិនបើកម្មវិធីទាំងនោះបានទទួលការអាប់ដែតអោយក្លាយទៅជាសេរ៉ីដែលមានកូដដែលជាគ្រោះថ្នាក់ដល់ម៉ាស៊ីន
ប្រភព៖ beartai
Add a review