ពីយក្សធំនៃក្រុមហ៊ុនស្មាតហ្វូនត្រៀមខ្លួនលាលែងពី Android បង្ហាញថាកំពុងបង្កើត OS របស់ខ្លួន
Descriptions
Gartner បានធ្វើរបាយការណ៍ថា Android មានផ្នែកនៃទីផ្សារច្រើនបំផុតក្នុងពេលនេះប្រហែលជា 84.1% ក្នុងត្រីមាសដំបូងនៃឆ្នាំ 2016 តាមដោយ iOS ដែលមានផ្នែកលក់ផងដែរក្នុង 14.8% ថយចុះពីមុន 17.9% រីឯ Windows Phone នៅសល់ត្រឹមតែ 0.7% តែប៉ុណ្ណោះ
ទោះបីជាយ៉ាងណា Android នឹងជា OS ដែលមានផ្នែកនៃការលក់ច្រើនបំផុតនៅក្នុងទូផ្សារតែពីក្រុមហ៊ុនធំនៅក្នុងនេះមាន Samsung និង Huawei ត្រៀមនឹងលាលែងពី Android នាពេលអនាគត
Samsung មានផ្នែកក្នុងក្រុម Android ច្រើនបំផុតក្នុងទីផ្សារពេលនេះ កំពុងបង្កើតប្រព័ន្ធដំណើរការបញ្ចេញឈ្មោះថា Tizen ដោយឧបករណ៍របស់ Samsung ដែលដំណើរការ Tizen នោះក៏មានហើយដូចជា Samsung Z1 ដែលដាក់លក់នៅក្នុងឥណ្ឌានៅក្នុងពេលនេះ រីឯ Huawei ដើរតាម Samsung ទៅដូចគ្នាដែរ
The Information របាយការណ៍ពេលនេះ Huawei បានបង្កើតក្រុមវិស្វករសម្រាប់បង្កើតប្រព័ន្ធដំណើរការរបស់ខ្លួនឯង ដោយនៅក្នុងក្រុមវិស្វករនោះមានទាំងក្រុមរចនាម៉ូដមកពី Apple ហើយក្រុមវិស្វករដែលមកពី Nokia តែនៅមិនទាន់ឈ្មោះឬលំអិតអ្វីច្រើនទេ
ប្រភព៖ BGR
ប្រភព៖ BGR
Add a review