DARPA ត្រៀមបណ្ដាក់ទុនស្រាវជ្រាវប្រព័ន្ធបង្កើត Model ដោយស្វ័យប្រវត្តិសម្រាប់ប្រើប្រាស់ក្នុង Machine Learning

Add a review

Descriptions

ជាទូទៅហើយការងារដែលពិបាកបំផុតក្នុងការធ្វើ​​ Machine Learning គឺការបង្កើត Model ដែលត្រូវប្រើសមត្ថភាពនិងពេលវេលារបស់មនុស្សដែលមានចំនួនច្រើនមករហូតហើយ DARPA  ក៏កំពុងធ្វើការស្រាវជ្រាវបច្ចេកវិទ្យាដែលធ្វើឲ្យការបង្កើត Model ទាំងអស់នេះឡើងមកអោយក្លាយទៅជារឿងស្វ័យប្រវត្តិ
    Credit:staticworld.net
ក្នុងគំរូដែលយើងឃើញបានច្បាស់គឺករណីរបស់ New York University ដែលធ្លាប់បង្កើត Model របស់ Traffic Flow មុននេះដែលត្រូវប្រើប្រាស់ Data Scientist ដល់ទៅ 60 Person-Month ក្នុងការត្រៀមទិន្នន័យហើយប្រើទៀត 30 Person-Month ក្នុងការបង្កើត Model ឡើងមក

ខាង Defense Advanced Research Projects Agency (DARPA) ក៏បានមើលឃើញថានេះកំពុងក្លាយទៅជាបញ្ហាហើយដោយបរិមាណទិន្នន័យដែលកើនឡើងយ៉ាងមហាសាលក្នុងតែមួយថ្ងៃៗ ការបង្កើត​ Model ទាំងនេះដោយប្រើមនុស្សមិនអាចឆ្លើយតបនឹងតម្រូវការបានទៀតទេ ធ្វើអោយខាង DARPA  បានសម្រេចចិត្តនឹងបណ្ដាក់ទុនក្នុងការងារស្រាវជ្រាវដើម្បីផ្លាស់ប្ដូរការបង្កើត Model ទាំងនេះអោយក្លាយទៅជាការងារស្វ័យប្រវត្តិអោយបានដោយ DARPA បានទាយទុកថាឆ្នាំពិភពលោករបស់យើងនឹងខ្វះខាត Data Scientist ដល់ទៅ 180,000 តែម្ដង

គម្រោងការងារ Data Driven Discovery of Models (D3M) នឹងបែងចេញជា 2 Phase ដោយក្នុង Phase នីមួយៗប្រើរយៈពេល 2 ឆ្នាំ

Similar Products

6560334709899267307

Add a review