Red Hat បញ្ចេញ Ansible 2.1 គាំទ្រការប្រើប្រាស់ Network Automation, Docker, Microsoft Windows និង Azure
Descriptions
Red Hat បានប្រកាសបញ្ចេញ Ansible 2.1 ប្រព័ន្ធ Open Source IT Automation Framework ល្បីឈ្មោះដោយបន្ថែមសមត្ថភាពខាងផ្នែកការធ្វើ Network Automation, ការគ្រប់គ្រង Container និងការគាំទ្រការគ្រប់គ្រងផលិតផលរបស់ Microsoft កាន់តែច្រើនឡើង រួមមាន
គាំទ្រការប្រើប្រាស់ Microsoft Windows និង Microsoft Azure
Ansible គាំទ្រការធ្វើការរួមជាមួយនឹង Azure កាន់តែច្រើនឡើងគាំទ្រការប្រើប្រាស់ Ansible Hybrid Cloud ក្នុង Microsoft Azure ដោយការដំណើរការពី Azure Resource Manager
ផ្នែកខាង Microsoft Windows នោះ Ansible អាចធ្វើការគ្រប់គ្រងកាធ្វើ Windows File Sharing, Windows Firewall,គាំទ្រការគ្រប់គ្រងម៉ាស៊ីនដែល Join Domain ឆ្លងកាត់តាម NTLM, គាំទ្រការធ្វើ Kerberos Delegation ប្រសើឡើងជាងមុន ហើយបញ្ជា Reboot ម៉ាស៊ីនបានដោយការ win_reboot
គាំទ្រការប្រើ Docker Containers កាន់តែច្រើនឡើង
ដោយបន្ថែម Module ថ្មីៗរួមទាំងការកែប្រែ Module ដើមៗដែលមានដូចជា docker_service, docker_container, docker_image, docker_login និង docker_image Facts ធ្វើឲ្យការបង្កើត Playbook សម្រាប់ Docker ក្នុង Ansible អាចធ្វើបានយ៉ាងងាយស្រួល
គាំទ្រការធ្វើ Network Automation
ដោយមាន Core Module កាន់តែច្រើនឡើងជាង 40 Module ដែលប្រើបានជាមួយឧបករណ៍បណ្ដាញពីអ្នកផលិតមិនថា Arista EOS, Cisco IOS, Cisco IOS-XR, Cisco NXOS, Cumulus Networks, Juniper Networks Junos OS និង OpenSwitch
Add a review