Xiaomi រចនាម៉ូដថ្មី ចោះរន្ធកាមេរ៉ាពីរ នៅខាងមុខអេក្រង់ ចុះឈ្មោះកម្មសិទ្ធិបញ្ញាជាមួយ WIPO រួចរាល់ហើយ

Add a review

Descriptions

រចនាកាមេរ៉ាអាក្រង់ផ្នែកខាងមុខដើម្បីឆ្លើយតបទៅនឹងការពេញនិយមពីអ្នកផលិតធំៗ ដូចជា Samsung និង Honor
ថ្មីៗនេះ Xiaomi បានរចនាម៉ូដថ្មីឡើងទៅមួយកម្រិតទៀត ដោយបានចុះឈ្មោះកម្មសិទ្ធិបញ្ហាជាមួយ WIPO (World Intellectual Property Office) ដោយបញ្ជាក់ថាជាការចោះរន្ធកាមេរ៉ាពីរនៅខាងលើអេក្រង់ផ្នែកខាងមុខ



អ្វីដែល Xiaomi បានធ្វើឱ្យប្លែកថ្មីពី Samsung Galaxy S10+ ដែលកំពុងនឹងបញ្ចេញមកគឺ Samsung ចោះរន្ធរូបដំណក់ទឹក 1 រន្ធសម្រាប់កាមេរ៉ា 2 ប៉ុន្តែសម្រាប់ Xiaomi វិញគឺចោះពីររន្ធចេញពីគ្នា សម្រាប់តម្លើងកាមេរ៉ា 2 ផ្សេងគ្នា

គ្រៅពីនេះកម្មសិទ្ធិបញ្ហាដែលបានចុះបញ្ជីនេះបង្ហាញឱ្យឃើញថាការរចនាម៉ូដកាមេរ៉ាពីរដែលផ្សេងពីគ្នា មិនថាទាំងកាមេរ៉ាផ្នែកខាងមុខ 2 គ្រាប់ នៅត្រង់ចំណុចជាមួយគ្នា បំបែកនៅផ្សេងគ្នាត្រង់ជ្រុងឆ្វេង​ ស្ដាំ ជាដើម

ទោះជាយ៉ាងណាក៏ដោយក្នុងពេលនេះ Xiaomi នៅមិនទាន់បានបញ្ចេញនូវម៉ូដថ្មីរបស់ស្មាតហ្វូននៅឡើយ តែមានអ្នកសង្ឃឹមថាការរចនាម៉ូដថ្មីនឹងស្អាតជាង Samsung Galaxy S10+ ដែលនឹងបញ្ចេញនៅក្នុងថ្ងៃទី 20 កុម្ភៈ 2019 ខាងមុខនេះ

ប្រភព ៖ gsmarena

Similar Products

8096330351843488388

Add a review