Descriptions
Facebook បានបើកបញ្ចេញលក្ខណៈពិសេសថ្មីនៅក្នុងកម្មវិធី Messenger ដែលលក្ខណៈពិសេសនេះសាកសមសម្រាប់អ្នកដែលបញ្ជូនសារខុស ឬបញ្ជូនទៅខុសបុគ្គលអាចលុបសារបានភ្លាមមុនពេលគេបានឃើញសម្រាប់លក្ខណៈពិសេសនេះឬ Unsend ដំណើរការបានដោយការចុចទុកនៅលើសារដែលបញ្ជូនខុសនោះក្នុងរយៈពេលមិនលើស 10 នាទី ដោយមានពីរជំរើសដែលបង្ហាញ មាន Remove for Everyone និង Remove for You
Remove for Everyone: លុបមិនឱ្យអ្នកទាំងអស់មើលឃើញ
Remove for You: លុបសម្រាប់អ្នក (ប្រើប្រាស់) ឃើញតែម្នាក់
ពេលលុបសារហើយនឹងមានសារឡើងមកបញ្ជាក់ថា “You removed a message” ត្រូវបានលុបចេញទាំងអស់ប្រសិនបើរើសយក Remove for Everyone មុននេះមានការរាយការណ៍ថា លក្ខណៈពិសេស Unsend ត្រូវបានបង្កើតឡើងសម្រាប់តែអ្នកគ្រប់គ្រងជាន់ខ្ពស់ដូចជា Mark Zuckerburg ពេលដែលផ្ញើសារទៅហើយ សារនោះនឹងបាត់ទៅតាមរយៈពេលវេលាដែលបានកំណត់ទុក ក្រោយពីនោះទើបមានព័ត៏មានចេញមកធ្វើឱ្យហ្វេសបុកប្រកាសអភិវឌ្ឍន៍លក្ខណៈពិសេស Unsend ចេញមកឱ្យអ្នកគ្រប់គ្នាបានប្រើប្រាស់នេះឯង
ប្រភព ៖ https://www.theverge.com/2019/2/5/18211255/facebook-messenger-unsend-delete-feature-sent-mark-zuckerberg
Add a review