បែកធ្លាយ Xiaomi Mi 7 បញ្ចេញឌីហ្សាញថ្មីគ្មានក្របខ្នងមូដពិសេសមុនបើកបញ្ចេញផ្លូវការនៅខែក្រោយនេះ
Descriptions
សម្រាប់របាយការណ៍ MWC2018 ក្នុងខែក្រោយដែលនឹងមកដល់នេះមានអ្នករំពឹងទុកថានឹងបានឃើញស្មាតហ្វូនពិសេសដែលនឹងចេញមកបញ្ចេញខ្លួនឲ្យឡូយឆាយដោយក្នុងនោះក៏មាន Xiaomi Mi 7 ដែលថ្មីបំផុតនេះមានព័ត៌មានបែកធ្លាយរូបភាពស្មាតហ្វូននេះជាលក្ខណៈពេញលេញចេញមកហើយផងដែរ ដោយបង្ហាញឲ្យឃើញដល់ការឌីហ្សាញដែលមើលទៅស្រដៀងនឹង Mi Mix 2 បញ្ច្រាសក្បាលអីចឹង
មុននេះ Lei Jun CEO របស់ Xiaomi ក៏បានចេញមកបង្ហាញហើយថា Mi 7 នេះនិងមកជាមួយបន្ទះឈីបបច្ចេកវិទ្យាថ្មីចុងក្រោយ Snapdragon 845
ដោយមានទាំងរូបភាពលិចធ្លាយជាច្រើនសេរីចេញមក ប៉ុន្តែរូបលិចធ្លាយចុងក្រោយយើងនឹងឃើញថា Mi 7 អាចទៅបានសម្រាប់អេក្រង់ដែលមានទំហំសម្រាប់ការប្រើប្រាស់ច្រើនបំផុតនៅក្នុងស្មាតហ្វូនអែនដ្រោយ តែម្ដង ដែលជាមួយចំណុចទៀតគួរឲ្យចាប់អារម្មណ៍នោះគឺថាទទួលបានការបញ្ជាករួចរាល់ហើយថាស្មាតហ្វូនសេរីនេះបំពាក់មកជាមួយនៅប្រព័ន្ធ AI ក្នុងការប្រើប្រាស់ផងដែរ
Add a review