ទៅបន្តមិនរួចទេ iPhone X នឹងឈប់ផលិតនៅក្នុងឆ្នាំនេះហើយ

Add a review

Descriptions


មានរបាយការថ្មីពីអ្នកវិភាគដែលបានរាយការណ៍លទ្ធផលជាច្រើនសារជាមួយនឹង Ming Chi-Kuo ពីក្រុមហ៊ុន KGI Securities បានបង្ហាញថា Apple នឹងត្រៀមបញ្ឈប់ការផលិត iPhone X នៅក្នុងពាក់កណ្ដលឆ្នាំនេះ ដោយការលក់នៅក្នុងទីផ្សារបានតិចហើយមិនជាអ្វីដូចដែលគេគិតថានឹងមានអ្នកគាំទ្រច្រើន ។ 

Kuo បានបញ្ជាក់ថា Apple នឹងប្រគល់ iPhone X ប្រហែល 18 លានគ្រឿងក្នុងត្រីមាសនេះដែលទាបជាងចំនួនដែលបានរំពឹងទុកថានឹងទទួលបានខ្ទង់ 20-30 លានគ្រឿងពីការរំពឹងទុករបស់អ្នកវិភាគផ្សេងៗ ជាពិសេសចំណូលពីការលក់នៅក្នុងប្រទេសចិនធ្លាក់ចុះដោយសារតែតម្លៃហើយនឹងការរចនាដែលមានស្នាម កាត់ រួមទាំងប្រែនដែលមាននៅក្នុងប្រទេសលក់បានល្អជាងតាមរបាយការមុននេះ

ក្នុងឆ្នាំនេះ Apple នឹងបញ្ចេញស្មាតហ្វូន iPhone ថ្មីបីសេរី រួមមាន iPhone X សេរីទីពីរដែលមានទំហំអេក្រង់ដូចដើម និង iPhone X Plus ដែលមានទំហំអេក្រង់ 6.5 អ៊ិង និង iPhone អេក្រង់ LCD ទំហំ 6.1 អ៊ិង ដោយ Apple និងឈប់ផលិត iPhone X សេរីបច្ចុប្បន្នក្នុងពេលពាក់កណ្ដាលឆ្នាំនេះ ហើយនៅតែបន្តលក់ iPhone 6s និង iPhone 7 បន្តដោយដាក់នៅក្នុងកម្រិតខ្ពស់ជាទូទៅ Apple នឹងនាំសេរីថ្មីៗ ដែលជាសេរីចុងក្រោយមកដាក់នៅក្នុងសេរីទីមួយប៉ុន្តែឆ្នាំនេះអាចនឹងឈប់ផលិត iPhone X ជំនួសវិញតែម្ដង

សម្រាប់ iPhone សេរីថ្មីអេក្រង់ LCD នោះនឹងក្លាយជា iPhone ដែលរងចុះមកពី iPhone X និង iPhone X Plus ដែលមានតម្លៃក្នុង $650-$750 ដុល្លារ

Similar Products

2307353308675805024

Add a review