Microsoft Azure បើកដំណើរការ 2 Region ថ្មីនៅក្នុង Australia ផ្ដោតទៅលើការរក្សា Sensitive Data ជាពិសេស
Descriptions
Microsoft ប្រកាសបើក Region ថ្មី 2 នៅក្នុង Australia ធ្វើឲ្យចំនួន Region របស់ Australia កើនឡើងរួម 42 កន្លែងទូទាំងពិភពលោក ។Microsoft Azure 2 Region ថ្មីនេះនឹងបើកឲ្យប្រើប្រាស់សេវាកម្មនៅក្នុងពាក់កណ្ដាលនៃឆ្នាំ 2018 ដោយផ្ដោតទៅលើការរក្សាទិន្នន័យ Sensitive Unclassified Data និង Protected Data ជាពិសេសឆ្លើយតបទៅនឹងការរក្សាទិន្នន័យសម្ងាត់នៅក្នុងប្រទេស Australia ផ្ទាល់ ។
នៅក្នុងការពង្រីកធុរកិច្ចលើកនេះ Microsoft បានសហការជាមួយ Canberra Data Centres (CDC) ដែលជាអ្នកផ្ដល់ទិន្នន័យ Data Center សម្រាប់រក្សាទុកទិន្នន័យរបស់រដ្ឋាភិបាលរបស់ Australia ជាពិសេសដោយមាន Data Center ដល់ទៅ 4 កន្លែង ថែមទាំងមានប្រព័ន្ធបណ្ដាញពិសេសសម្រាប់អង្គភាព Intra-Government Communications Network (ICON) ដែលអនាគតនឹងតភ្ជាប់ជាមួយ Microsoft Azure ក្នុង Canberra ផងដែរ
សេវាកម្មផ្សេងៗ របស់ Microsoft នឹងត្រូវបានតម្លើងចូលទៅក្នុង Microsoft Azure ដែល Region ថ្មីទាំងអស់នេះមានចំនួនច្រើនមិនថា Machine Learning, Internet of Things (IoT), Cybersecurity, Data Management, Office 365, Dynamics 365 និងផ្សេងៗ ថែមទៀតដោយសេវាកម្មទាំងនេះទទួលបានការទទួលស្គាល់ពី Australian Signals Directorate ធ្វើឲ្យការផ្ដល់សេវាកម្មដល់រដ្ឋរបស់ Australia បានច្រើនជំរើសដូចជា ផ្នែកសុខភាព និងការសិក្សាជាដើម ៕
Add a review