Intel ប្រកាសឈ្មោះបន្ទះឈីបជំនាន់ទី 9 ថា “Ice Lake” ផលិតដោយបច្ចេកវិទ្យា 10 nm ដែលរំពឹងថានឹងដាក់ប្រើប្រាសក្នុង Mac សេរ៉ីឆ្នាំ 2019

Add a review

Descriptions

ក្រោយពីក្រុមហ៊ុនអ៊ិនថែលបានបញ្ចេញបន្ទះឈីបរបស់ CPU សេរ៉ីទី 8 ដែលមានឈ្មោះថា “Coffee Lake” ពីដើមសប្ដាហ៍កន្លងមកថ្មីៗនេះអ៊ិនថែលក៏បានអាប់ដែតវ៉ិបសាយរបស់ខ្លួនហើយបានប្រកាសឈ្មោះ ស៊ីភីយូ បន្តទៅទៀតនោះគឺនឹងប្រើប្រាស់ឈ្មោះថា “Ice Lake” ដែលជាសេរ៉ីកំណែរបស់ Coffee Lake ដោយនឹងប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិតក្នុង 10nm+

សម្រាប់ពេលនេះអ៊ិនថែលនៅមិនទាន់បានបង្ហាញស្បិសបន្ទះឈីប Ice Lake ចេញមកទេ ប៉ុន្តែអ៊ិនថែលបានដាក់គម្រោងថានឹងបញ្ចេញឈីបសេរ៉ីទី 9 ជាផ្លូវការប្រហែលចុងឆ្នាំ 2018 ឈានចូល 2019 (ប្រសិនបើគ្មានការពន្យា) អាចនឹងធ្វើឲ្យយើងបានឃើញ Mac សេរ៉ីថ្មីមកជាមួយនឹងឈីប Ice Lake លឿនបំផុតនៅក្នុងឆ្នាំ 2019 ដោយ Mac សេរ៉ី 2018 នឹងមកជាមួយបន្ទះឈីប Coffee Lake

Similar Products

605052105069588708

Add a review