Microsoft ជឿជាក់ថាWindows 10S នឹងមិនរងគ្រោះដោយសារ Ransomwareទេ

Add a review

Descriptions

Microsoft បានចេញរបាយការណ៍លំអិតពីលក្ខណះពិសេសថ្មីសម្រាប់ការពារប្រព័ន្ធប្រតិបត្តិការពី Ransomware ជាលក្ខណះ Next-generation ហើយបញ្ជាក់ថាគ្មាន Ransomware ណាដែលស្គាល់ឬត្រូវបានបញ្ចេញក្នុងសាធារណះពេលបច្ចុប្បន្នអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធប្រតិបត្តិការ Windows 10 S បាន

វ៉ិបសាយ Bleeping Computing បានសរសេរខាងបច្ចេកទេសហើយនោះអ្វីដែល Microsoft បាននិយាយអះអាងជាការពិតដោយសារ Windows 10 S នឹងមិនព្រមឲ្យអ្នកប្រើប្រាស់តំឡើងកម្មវិធីដែលមិនបានមកពី Windows Store ដែលធ្វើឲ្យហែកឃឺបញ្ជាដំណើរការ Payload របស់ Ransomware នៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់បានកាន់តែពិបាក ទោះជាយ៉ាងណាក៏ដោយ Windows 10 S កំពុងនៅក្នុងការដំណើរការអភិវឌ្ឍន៍ ហើយមិនទាន់បានបើកឲ្យដំណើរការជាសាធារណះទេ ប៉ុន្តែគេរំពឹងទុកថានឹងបើកដំណើរការនៅក្នុងទីផ្សារប្រព័ន្ធដំណើរការនឹងផ្លាស់ប្ដូរកាន់តែច្រើនឡើង ដោយសាតែ Windows 10 S ត្រូវបានរចនាមកសម្រាប់ឲ្យប្រើប្រាស់នៅក្នុងលក្ខណះជាធុរកិច្ចនិងស្ថាប័នសិក្សាជាពិសេសដែលទាំងពីគ្រឹះស្ថាននេះធ្លាក់ជាអ្នករងគ្រោះដោយសា Ransomware ក្នុងលំដាប់ដំបូងៗ គេ

ខាងផ្នែករបស់ Windows 10 នោះ Microsoft ទើបតែបញ្ចេញលក្ខណះពិសេស Anti-ransomware ថ្មីបំផុតឆ្លងតាមរយៈ Windows 10 Creators Update ដែលបញ្ជាក់ច្បាស់ថា អតិថិជនដែលប្រើ Windows 10 ទាំងអស់គ្នាក្នុងបច្ចុប្បន្ននឹងមិនទទួលបានផលប៉ះពាល់ពីការឆ្លងមេរោគរបស់ WannaCry Ransomware តទៅទៀតទេ លើកលែងតែអ្នកដែលតាំងចិត្តចុចដំណើរការ Ransomware ដោយខ្លួនឯង

លំអិតលក្ខណះពិសេសថ្មីរបស់ Anti-ransomware មានដូចខាងក្រោម

  • Click-to-run for Adobe Flash in Edge – ការពា Ransomware និងម៉ាលវែរ៍ផ្សេងដែលចម្លងខ្លួនឯងចូលមកក្នុង Windows 10 ឆ្លងកាត់តាមរយៈ Exploit Kits ឬ Drive-by Download

  • Instant cloud protection via Windows Defender – Windows Defender AV ជួយការពារនឹងទប់ស្កាត់ហ្វាល់ដែលសង្ស័យមកពីការដំណើរការនិងតភ្ជាប់ឆ្លងកាត់តាម Cloud Protection Service (ស្រដៀង Sandboxing)

  • Fast remediation mechanism at detection – ពិនិត្យសកម្មភាពនៅក្នុង​ Windows Defender AV ដើម្បីកាត់បន្ថយការចម្លងរបស់​ Ransomware ដើម្បីកំណត់ការវាយឡុកពីនាទីឲ្យនៅសល់ត្រឹមវិនាទី និងកាត់បន្ថយការខូចខាតរបស់ហ្វាល់ដែលត្រូវបានដាក់លេខកូដពីខ្ទង់រយឲ្យនៅសល់ត្រឹមតែតិចតួច

  • Improved detection for script-based attacks – កែតម្រូវ​ Antimalware Scan Interface (AMSI) ឲ្យការពារកូដ​JS និង VBS ឲ្យកាន់តែប្រសើឡើងជាងមុន​ ព្រោះកូដទាំងនេះត្រូវបានប្រើប្រាស់ដោយពួក Ransomware យ៉ាងទូលំទូលាយ

  • Wow64 compatibility scanning – លក្ខណះពិសេសការស្កែនការដំណើរការដោយប្រើ​ Wow64 ដែលជួយឲ្យការស្ទាក់ចាប់ទំនាក់ទំនងរបស់កម្មវិធី 32 BIT និងដែលដំណើរការនៅក្នុងប្រព័ន្ធ 64 BIT បានកាន់តែប្រសើឡើង

  • Process tree visualizations, Artifact searching capabilities និង Machine isolation and quarantine – 3 លក្ខណះពិសេសថ្មីដែលបានបញ្ចូលទៅក្នុង ​ Windows Defender ATP ដែលជា Windows Defender សេរ៉ីសម្រាប់ប្រើប្រាស់ជាលក្ខណះធុរកិច្ច


អានលំអិតលក្ខណះពិសេស Anti-ransomware ទាំងអស់បាន [PDF]

ប្រភព៖ https://www.bleepingcomputer.com/news/security/no-known-ransomware-works-against-windows-10-s/

Similar Products

7258201175411950932

Add a review