អ្នកស្រាវជ្រាវរកឃើញវិធីបន្លំលេខទូរស័ព្ទ តេឥតគិតថ្លៃ ហើយលួចតាមដានអ្នកប្រើប្រាស់តាមរយៈ 4G VoLTE ក្នុង Android
Descriptions
ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន P1 Security បានចេញមកបង្ហាញដល់បញ្ហានៅក្នុងបច្ចេកវិទ្យា 4G Voice over LTE (VoLTE) នៅក្នុង Android ថាមានកំហុសឆ្គងដែលធ្វើឲ្យអ្នកវាយឡុកធ្វើការវាយឡុកបានច្រើនផ្លូវដូចខាងក្រោម- អ្នកវាយឡុកអាចបញ្ជូន SIP INVITE Message ដែលមានការកែប្រែជាពិសេសសម្រាប់ការវាយឡុកប្រព័ន្ធបណ្ដាញរបស់ Mobile Operator ជាលក្ខណះ
- អ្នកវាយឡុកអាចតេ ផ្ញើសារ និងតភ្ជាប់ Mobile Data តាមរយៈបណ្ដាញ VoLTE ដោយមិនធ្វើឲ្យប្រព័ន្ធ CDR ចាប់ផ្ដើមធ្វើការបាន ធ្វើឲ្យមិនបាច់ចំណាយសម្រាប់ការទំនាក់ទំនងពីការប្រើប្រាស់កំហុសឆ្គង CDR Bypass នៅក្នុង SIP និង RTP
- អ្នកវាយឡុកអាចបន្លំអត្តសញ្ញាណជាអ្នកផ្សេងបានដោយការកំណត់ MSISDN ក្នុង SIP INVITE Message Header ជារបស់អ្នកផ្សេង ធ្វើឲ្យការទំនាក់ទំនងដែលដូចបុគ្គលនោះៗ បានរួមទាំងចូលទៅដល់ប្រព័ន្ធ Voice Mail របស់បុគ្គលផ្សេងបានផងដែរ
- អ្នកវាយឡុកអាចពិនិត្យប្រភេទរបស់ឧបករណ៍បណ្ដាញ LTE បានដោយងាយស្រួលពីការលួចស្ដាប់សារាចរ VoLTE ដែលបញ្ជូនមកកាន់ Android ធ្វើឲ្យអាចរួបរួមទិន្នន័យបណ្ដាញដើម្បីដាក់គម្រោងការវាយឡុកបានយ៉ាងច្បាស់លាស់
- អ្នកវាយឡុកអាចចូលទៅកាន់ទិន្នន័យ IMEI Number និងទីតាំងអាសយដ្ឋានបានជាសង្ខេប របស់អ្នករងគ្រោះបានដោយមិនចាំបាច់អាស្រ័យការសម្រេចចិត្តពីម្ចាស់ឧករណ៍
កំហុសឆ្គងនេះអាចកែប្រែបានពីអ្នកផ្ដល់សេវាកម្មក្នុងការកែតម្រូវ 183 SIP Message Header ឲ្យមានការទទួលបញ្ជូនលំអិតឲ្យកាន់តែតិចជាងមុនសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍អាចចូលទៅសិក្សាបានតាមរយៈ https://www.sstic.org/media/SSTIC2017/SSTIC-actes/remote_geolocation_and_tracing_of_subscribers_usin/SSTIC2017-Article-remote_geolocation_and_tracing_of_subscribers_using_4g_volte_android_phone-le-moal_ventuzelo_coudray.pdf
ប្រភពៈ https://www.bleepingcomputer.com/news/security/hackers-can-spoof-phone-numbers-track-users-via-4g-volte-mobile-technology/
[url=http://mewkid.net/buy-amoxicillin/]Amoxicillin 500 Mg[/url] Amoxicillin 500mg Capsules sbt.wnrl.ipagecambodia.com.edf.nn http://mewkid.net/buy-amoxicillin/
ReplyDelete