Google ត្រៀមបញ្ចេញឲ្យធ្វើបច្ចុប្បន្នកាលសម្រាប់ VirusTotal មុខមាត់ថ្មីមានឧបករណ៍ជំនួយច្រើនជាងមុន
Descriptions
Google ប្រកាសត្រៀមបញ្ចេញឯកសារសម្រាប់ធ្វើបច្ចុប្បន្នកាល UI សម្រាប់ VirusTotal ឧបករណ៍ InfoSec Intelligence ដែលពេញនិយមថ្មីគ្រាន់តែមិនប៉ុន្មានខែខាងមុខនេះក្រោយពីត្រូវបានអ្នកប្រើប្រាស់និយាយពីរឿងបញ្ហាក្នុងការប្រើប្រាស់ ព្រមទាំងបន្ថែមក្រាហ្វទំនាក់ទំនងដើម្បីឲ្យវិភាគទិន្នន័យបានកាន់តែងាយស្រួល និងកាត់បន្ថយអត្រាការកើត False PositiveGoogle ដាក់គម្រោងកែអ៊ិនធឺហ្វេសរបស់ VirusTotal ថ្មីមកជាច្រើនឆ្នាំហើយក្រោយពីឃើញថាមានអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបានផ្ដល់ដំណឹងបញ្ហារឿង UI មកជាច្រើនរឿង មិនថារឿងតួអក្សរដែលមានទំហំតូចពេក ទំហំខ្នាតអេក្រង់ដែលត្រូវបានកំណត់ទុកធ្វើឲ្យមិនអាចប្រើប្រាស់ក្នុងឧបករណ៍ខ្នាតតូចបានជាដើម ដែល UI នេះនឹងឆ្លើយតបដល់អ្នកប្រើប្រាស់បានកាន់តែច្រើនហើយនិងប្រើប្រាស់បានកាន់តែងាយស្រួលជាងមុន
ក្រៅពីផ្លាស់ប្ដូរ UI ថ្មីហើយ Google នៅបន្ថែមលក្ខណះពិសេសថ្មីថែមទៀត 2 គឺ Graph និង Monitor ដែល Google បានបញ្ជាក់ថា ហ្វិវជឺ Graph ជួយបង្ហាញទិន្នន័យនៅក្នុងលក្ខណះក្រាហ្វិក ដោយតភ្ជាប់ការទាក់ទងគ្នារវាងឯកសារនិង URL ឌូមេន លេខកូដ IP និងអង្គប្រកបផ្សេងៗ ដែលទាក់ទងនឹងឯកសារដែលត្រូវការពិនិត្យ ដូចដែលបង្ហាញនៅក្នុងរូបខាងក្រោម ដែលអ្នកប្រើប្រាស់ដាក់ហ្មៅស៍នៅលើអាយខោននីមួយៗ ដើម្បីមើលទិន្នន័យដោយសរុបរបស់អាយខោននោះៗ
សម្រាប់លក្ខណះពិសេស Monitor ត្រូវបានឌីហ្សាញមកសម្រាប់អ្នកបង្កើតសោវែរ៍ជាពិសេស ដោយអ្នកអាចបញ្ជូនទិន្នន័យចម្លងសោវែរ៍របស់អ្នកទៅកាន់ "កន្លែងផ្ទុកសម្រាប់បុគ្គលក្នុង VirusTotal" បាន ហើយ "កន្លែងផ្ទុកទិន្នន័យផ្ទាល់ខ្លួន" នឹងតភ្ជាប់ដោយស្វ័យប្រវត្តិជាមួយ Repository របស់អ្នកអភិវឌ្ឍន៍និងជួយស្កែនរកហ្វាល់ដែលជាហានិភ័យជាប្រចាំ ពេលដែល Antivirus Engine ក្នុង VirusTotal រកឃើញម៉ាលវែរ៍ឬហ្វាល់ដែលគួឲ្យសង្ស័យ នឹងផ្ដល់ដំណឹងទៅកាន់អ្នកអភិវឌ្ឍន៍ភ្លាម ដោយអ្នកអភិវឌ្ឍន៍អាចជ្រើសរើសបានថាជាហានិភ័យពិតឬក៏អត់ឬ អាចដាក់ទង់បានជា False Positve ក៏បាន
ទោះជាយ៉ាងណាក៏ដោយទាំង 2 លក្ខណះពិសេសថ្មីនេះនឹងផ្ដល់សេវាកម្មសម្រាប់តែអ្នកប្រើប្រាស់កម្រិត ប្រូតែប៉ុណ្ណោះនៅក្នុង VirusTotal Intelligence (VTI)
Google បានបញ្ជាក់ថា VirusTotal មុខមាត់ថ្មីនេះកំពុងនៅក្នុងការសាកល្បង ហើយអាចមិនការផ្លាស់ប្ដូរដាក់កំណែបន្ថែមមុននឹងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍អាចចូលទៅសាកល្បងប្រើបានតាមរយៈ https://virustotalcloud.appspot.com/nui/index.html#/home/upload
ប្រភព ៖ https://www.bleepingcomputer.com/news/security/virustotal-is-getting-a-new-ui/
Add a review