Descriptions
អ្នកតារាសាស្រ្តបានអធិប្បាយថា "តារាចក្រកាម៉ាន" (Active Galactic) ជាកាឡាក់ស៊ីដែលមានលក្ខណះចម្លែក ដោយសាមានខ្សែបន្ទាត់ដែលមានពណ៏ខុសពីធម្មតា ឬការបញ្ចេញរស្មីវិទ្យុដែលមានច្បាស់ពិសេសខ្លាំង ដែលសំខាន់គឺកាឡាក់ស៊ីខ្នាតធំដែលមានថាមពលនុយឃ្លៀខ្ពស់ ដែលហៅថា "នុយឃ្លៀតារាចក្រកាម៉ាន" (Active Galactic Nuclei) ហើយរកឃើញថាមានរណ្ដៅដែលមានកម្លាំងខ្លាំងខ្ពស់ (supermassive black hole) រួមនៅជាមួយផង ដែលកាឡាក់ស៊ីនេះមានថាមពលមហាសាលជាងការឡាក់ស៊ីផ្លូវដំរីសរបស់យើងរាប់ម៉ឺនដងទៅទៀត
ថ្មីៗនេះអង្គការការហោះហើរនិងអវកាសនៃជាតិសហរដ្ឋអាមេរិកា ឬ អង្គការ ណាសា បានបង្ហាញដល់ការរកឃើញរណ្ដៅអវកាសដែលមានមហាថាមពល 11 រណ្ដៅដោយមានរបាយការណ៍របស់ម៉ាស៊ីនតេលេស្កុបអ៊ិនហ្វារេដសូហ្វៀ (Stratospheric Observatory for Infrared Astronomy-SOFIA) ដែលជាយន្តហោះបូអ៊ិង 747 SP ដែលកែឆ្នៃដើម្បីតភ្ជាប់ម៉ាស៊ីនតេលេស្កុបដែលមានខ្សែបន្ទាត់កណ្ដាល 100 អ៊ិង បណ្ដាក្រុមរណ្ដៅអវកាសដែលរកឃើញនេះគឺនៅឆ្ងាយពីម៉ាស៊ីនតេលេស្កុប 100 លានឆ្នាំពន្លឺ ដែលរកឃើញការខ្ចាត់ខ្ចាយរបស់រចនាសម្ពន្ធមូលដ្ឋានដែលផ្សំដោយមេឃលំអងដូចដូណាត់ ដែលជាក្រុមហ្កាសដែលចេញមកតាមរណ្ដៅអវកាស អ្នកវិទ្យាសាស្រ្តវិភាគឃើញថាលំអងទាំងនោះមានភាពច្របូកច្របល់ជាងដែលអ្នកវិទ្យាសាស្រ្តធ្លាប់ជឿកន្លងមក ដោយរកឃើញថាមានខ្នាតតូចជាងរំពឹងទុកប្រហែល 30%
អ្នកវិទ្យាសាស្រ្តបាននិយាយថា ជាកាចាំបាច់ខ្លាំងណាស់យើងត្រូវតែមានការសង្កេតការណ៍ជាបន្តបន្ទាប់នាពេលអនាគត់ដើម្បីពិនិត្យដល់ការបញ្ចេញកាំរស្មី រួមទាំងអង្គប្រកបផ្សេងៗ បន្ថែមពីរណ្ដៅអវកាសនេះ ដែលធ្វើមានយល់កាន់តែច្បាស់ដល់ចំណុចកំណត់ រួមហេដ្ឋារចនាសម្ពន្ធជាក់ស្ដែងរបស់បរិស្ថានជុំវិញដែលពេញទៅដោយលំអងដែលនៅជុំវិញនុយឃ្លៀតារាចក្រកាម៉ាន
ប្រភព៖ https://www.thairath.co.th/content/979645
ZFN Liker, auto like, Status Auto Liker, Increase Likes, Autolike, Photo Liker, Auto Like, Autoliker, Photo Auto Liker, Autolike International, Working Auto Liker, autoliker, Autoliker, autolike, Status Liker, auto liker, Auto Liker
ReplyDelete