Google សាកល្បង Algarithm ការចូលលេខកូដនៃអនាគត “New Hope” ការពារការលួចទិន្នន័យដោយ Quantum Computer
Descriptions
Google ក្រុមហ៊ុន Search Engine បងធំលំដាប់លេខមួយ កំពុងធ្វើការសាកល្បងក្បួនការដោះស្រាយសម្រាប់ការចូលលេខកូដលក្ខណះថ្មីដែលមានឈ្មោះថា “New Hope” ដែលមានការធន់ក្នុងការត្រូវគេលួចទិន្នន័យដោយ Quantum Computer ប្រព័ន្ធកុំព្យូទ័រប្រសិទ្ធិភាពខ្ពស់ដែលប្រើប្រាស់គោលការណ៍នៃការធ្វើការរបស់មេកានិចកង់តូដោយសង្ឈឹមថានាំមកប្រើប្រាស់ជំនួសការចូលលេខកូដដែលប្រើប្រាស់ក្នុងបច្ចុប្បន្នការចូលលេខកូដក្នុងបច្ចុប្បន្នមិនត្រូវបានរចនាអោយការពារនឹង Quantum Compter
Algorithm ការចូលលេខកូដទិន្នន័យដែលប្រើប្រាស់នៅក្នុងបច្ចុប្បន្ននេះត្រូវបានគណនាថាអាចត្រូវលួចទិន្នន័យបានដោយពិបាក ឬប្រើពេលយូរក្នុងករណីដែលដែលប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រទូទៅ តែក្នុងករណីដែលជាប្រព័ន្ធកុំព្យូទ័រដែលមានប្រសិទ្ធិភាពខ្ពស់បំផុតដូចជា Quantum Computer វាជារឿងងាយស្រួលដូចជាការបកចេកចូលមាត់ការចូលទិន្នន័យដោយប្រើ Protocol TLS ក្នុងវ៉ិបសាយដែលរំពឹងថានឹងមានសុវត្ថិភាពទៅមុខទៀតរាប់ឆ្នាំអាចធ្វើអោយត្រូវបានគេលួចយកទិន្នន័យដោយមិនបាកប៉ុណ្ណានោះទេ
ទោះយ៉ាងណាក៏ដោយ Quantum Computer ក្នុងបច្ចុប្បន្នកំពុងនៅក្នុងការសាកល្បងនិងអភិវឌ្ឈមានតែក្រុមហ៊ុនឬបន្ទប់ពិសោធន៍ខ្នាតធំប៉ុណ្ណោះដែលបានប្រើប្រាស់តែក្រុមហ៊ុនកុំព្យូទ័រជាច្រើនក៏ព្យាយាមនឹងបញ្ចេញសេរ៉ីសម្រាប់អោយ Quantum Computer កាន់តែមានការប្រើប្រាស់កាន់តែច្រើនឡើង
ត្រៀមសាកល្បង Post-quantum Cryptography ការដំណើរការភាពរឹងមាំនៃអនាគត
ដើម្បីធានាសុវត្ថិភាពរបស់ទិន្នន័យនៃអនាគត Google បានចាប់ផ្ដើមប្រើវិទ្យាសាស្រ្តការចូលលេខកូដលក្ខណះ “Post-quantum Cryptography” ឬក៏គឺការចូលលេខកូដដែលមិនងាយក្នុងការ Quantum Computer វាយឡុកដោយចាប់ផ្ដើមសាកល្បងនៅលើ Browser Chrome Canary ជាមុនដំបូង
Post-quantum Algorithm ដែលប្រើក្នុងការចូលលេខកូដទិន្នន័យនេះមានឈ្មោះថា “New Hope” ដែលនឹងត្រូវប្រើប្រាស់ក្នុងការតភ្ជាប់ខ្លះៗរវាង Chrome Canary និង Google Server ដោយ Google បានដាក់គម្រោងនឹងធ្វើការសាកល្បងរយៈពេល 2 ឆ្នាំ និងរំពឹងទុកថា Algorithm ខាងដើមនេះអាចយកមកប្រើប្រាស់ជំនួស Algorithm ការចូលលេខកូដដែលបានប្រើប្រាស់នៅក្នុងបច្ចុប្បន្នបាន
អ្នកប្រើប្រាស់ Chrome Canary អាចពិនិត្យបានថា Browser របស់ខ្លួនមានការប្រើប្រាស់ Post-quantum Cryptography ក្នុងការចូលលេខកូដសម្រាប់ការទាក់ទងឬមិនឆ្លងកាត់ Security Panel របស់ Browser ក្នុងផ្នែករបស់ Key Excahnge នឹងមានឈ្មោះថា “CECPQ1” បញ្ជាក់នៅក្នុងនឹងផងដែរ
ប្រភព៖ https://www.techtalkthai.com/google-testing-post-quantum-cryptography-new-hope/
Add a review