DNA Storage ចាប់ផ្ដើមក្លាយជាការពិតហើយ ក្រុមអ្នកស្រាវជ្រាវ Microsoft បានសំយោគ DNA សម្រាប់ផ្ទុកទិន្នន័យបាន 200MB ហើយ

1 review / Add a review

Descriptions

ក្រោយនេះបន្តិចបានមានការធ្វើការវិភាគទៅហើយថា DNA Storage ទម្ងន់មួយក្រាមនឹងអាចផ្ទុកទិន្នន័យបានលានលាន GB ក្នុងការវិភាគទ្រឹស្តីពេលនេះក្នុងការសាកល្បងក្នុងកិច្ចការស្រាវជ្រាវរួមគ្នារវាង  Microsoft  និង University of Washington បានទទួលបាននៅភាពជោគជ័យក្នុងការសំយោគ DNA  សម្រាប់ការប្រើប្រាស់ក្នុងការផ្ទុកទិន្នន័យដោយចំពោះពិសេសបាន 200MB ហើយដែលជាជំហ៊ានដែលអស្ចារ្យក្នុងយក DNA ប្រើប្រាស់ក្នុងការផ្ទុកទិន្នន័យ
DNA ទំហំតូចដែលនៅចុងដបសាកល្បងអាចផ្ទុកទិន្នន័យដល់ទៅ 200MB
បញ្ហាដែលពិភពលោកយើងកំពុងប្រឈរមុខក្នុងពេលនេះគឺការដែលមានទិន្នន័យមានចំនួនកាន់តែកើនឡើងជាបន្តបន្ទាប់រហូតដល់អនាគតពិភពលោករបស់យើងមិនអាចរក្សាទិន្នន័យទុកបានទៀតព្រោះបច្ចេកវិទ្យាការរក្សាទិន្នន័យមិនអាចឈាននាំបច្ចេកវិទ្យាការបង្កើតទិន្នន័យហើយ DNA Storage ដែលទាំងមានទំហំតូច មានភាពអត់ធន់ មានអាយុការប្រើប្រាស់បានយូរ មិនចាំបាច់ប្រើប្រាស់អគ្គិសនីហើយអាចផ្ទុកបានច្រើនគឺជាចម្លើយនៃបញ្ហានេះ ជាហេតុអោយ Microsoft បានផ្ដល់ភាពសំខាន់បច្ចេកវិទ្យា DNA Storage ច្រើននៅពេលនេះ
មុននេះ University of Washington ក៏បានមានការស្រាវជ្រាវជាបន្តបន្ទាប់ទាក់នឹងការអាចទៅរួចនៃការនាំយក DNA មកផ្ទុកទិន្នន័យមិនថាការធ្វើ Synthesizing ដើម្បី Encode ទិន្នន័យដែលត្រូវការរក្សាទុកឬការធ្វើ Sequencing  ដើម្បីអាន DNA Storage អាចប្រើប្រាស់បានពិតក្នុងឋានះជាបច្ចេកវិទ្យាសម្រាប់ការ Archive ទិន្នន័យ
ប្រភព៖ https://www.techtalkthai.com/dna-storage-reaches-200mb-by-microsoft-and-university-of-washington/

Similar Products

4199476882696787272

Reviews

  1. Thanks designed for sharing such a fastidious opinion, piece of writing is fastidious, thats why i have read it fully http://findaunionprinter.org

    ReplyDelete