Descriptions
កាលពីដាច់ឆ្នាំ 2015 នោះនៅមានប្រជាជនក្នុងពិភពលោកជាង 4,000 លាននាក់ដែលមិនទាន់បានតភ្ជាប់ជាមួយ Internet បានក្នុងខណះពេលដែលមានត្រឹមតែ 10% ដែលអាស្រ័យនៅក្នុងបរិវេណដែលគ្មានសេវាទូរស័ព្ទ Facebook បានព្យាយាមកែបញ្ហានេះក្នុងគម្រោង OpenCellular ដែលបានរចនានិងផ្សព្វផ្សាយ Hardware និង Software សម្រាប់ការបង្កើតគម្រោងបណ្ដាញសេវាទូរស័ព្ទតាំងតែ 2G រហូតដល់ LTE និង Wi-Fi ដើម្បីអោយបច្ចេកវិទ្យាទាំងអស់នេះមានតម្លៃថោកចុះហើយជួយអ្នកផ្ដល់សេវាក្នុងប្រទេសផ្សេងៗអាចប្រើសេវាកម្មសេវាប្រព័ន្ធទាំងនេះអោយកាន់តែទៅដល់អោយកាន់តែច្រើនគម្រោង OpenCellular នេះមិនគ្រាន់តែនឹងរចនាបែបបទ Hardware នោះទេ សម្រាប់ប្រព័ន្ធ Cellular Network តែប៉ុណ្ណោះ តែ Facebook នៅគិតទៅដល់ការរចនាបែបដើម្បីកាត់បន្ថយការបណ្ដាក់ទុនការដាក់សសរបង្កើតសេវា ការរក្សាសុវត្ថិភាព ការបញ្ចេញថាមពលនិងការតភ្ជាប់ជាមួយនិង Backhaul បន្តទៀតផង ដោយក្នុងការរចនាបែបនេះ Facebook បានរចនាបែបសសរសេវាដែលគាំទ្រទាំងប្រព័ន្ធ 2G, LTE និង Wi-Fi បាននៅក្នុងពេលតែមួយហើយអាចកែលក្ខណះការប្រើការបានតាមតម្រូវការដោយយោងតាមមូលដ្ឋានតទៅនេះ
- រចនាបែបជាលក្ខណះ Modular អោយអាចកែប្រែបាននិងគាំទ្រប្រព័ន្ធស្ដង់ដាថ្មីៗនាពេលអនាគតបាន
- ទទួលការពង្រីកអោយសមរម្យនិងបរិមាណប្រជាជនអ្នកប្រើប្រាស់ក្នុងវគ្គបាន
- មាន CAPEX និង OPEX ទាបដើម្បីអោយយកទៅប្រើប្រាស់តាមការពិតបានយ៉ាងទូលំទូលាយ
- តំឡើងនិងកែប្រែបញ្ហាបានតាមពេលក្រោយបានងាយស្រួល
- តំឡើងក្នុងកន្លែងនិងកត្តាផ្សេងៗដែលមានតាមដើមបានងាយស្រួលធ្វើអោយមិនបាច់បណ្ដាក់ទុនបន្ថែមថ្មី
- អាចផលិតនៅតាមតំបន់បានហើយដឹកជញ្ជូនបានងាយស្រួល
ការរចនាបែបលើកទី 1 នេះបានបែងផ្នែកប្រកបនៃ Hardware ជាពីរផ្នែករួមមាន
- General-basedband Computing (GBC) ជាផ្នែករបស់ប្រព័ន្ធចែកចាយថាមពល Microcontroller, Microprocessor, Timing/Sync, Sensor ហើយនិងប្រព័ន្ធគ្រប់គ្រងផ្សេងៗ ដោយទទួលថាមពលបានទាំង PoE, Solar, DC, អាគុយខាងក្រៅនិងខាងក្នុង រួមទាំងមាន Sensor ស្ទង់សីតុណ្ហភាព វ៉ុល និងចរន្តអគ្គិសណីយ៍ផងដែរ
- សសរអាកាសដែលជ្រើសរើសប្រើបានទាំង Software-defined Radio (SDR) និង System on Chip (SoC) ដែលទទួលសោហ្វវា Cellular ទាំងលក្ខណះ Open Source និង Commercial បាន ដែលប្រព័ន្ធនេះអាចជ្រើសរើសអោយធ្វើការបានទាំង Network-in-a-Box ដោយអោយ Daughter Card ជាប់ជាមួយនឹង GBC តែម្ដងឬអោយធ្វើការជាលក្ខណះ Access Point ដែល Daughter Card ដែលអាចធ្វើការដោយបែកពីគ្នាដោយសេរីក៏បាន
ការរចនាបែបខាងក្រៅនោះក៏មានការរចនាបែបអោយធន់នឹងខ្យល់ សីតុណ្ហភាព និងស្ថានភាពបរិយាកាសផ្សេងៗ ទូទាំងពិភពលោក ហើយមានទំហំតូចនិងស្រាល អាចតំឡើងដោយម្នាក់ឯងទាំងសសរខ្ពស់ពីដីឬរហូតដល់អាគារខ្ពស់ឬនៅលើដើមឈើក៏បាន
ខាងផ្នែក Software នោះ OpenCellular បានប្រើប្រព័ន្ធដំណើរការលក្ខណះ Open Source ដែលអាចធ្វើការបានបែប Real-time ហើយអាចពិនិត្យស្ថានភាពការធ្វើការបានយ៉ាងងាយស្រួលពីចម្ងាយ រួមទាំងអាចធ្វើការកែតម្រូវបានតាមត្រូវការរបស់អ្នកប្រើប្រាស់បាននឹងផ្ដល់ដំណឹងដោយស្វ័យប្រវត្តិពេលមានបញ្ហាណាមួយកើតឡើង
គម្រោងនេះនឹងចាប់ផ្ដើមបើកដំណើរការអោយប្រើប្រាស់បានមែនទែនក្នុងឆ្នាំនេះ ដោយបច្ចុប្បន្ន OpenCellular មានការសាកល្បងខាងក្នុងបន្ទប់ពិសោធន៍របស់ក្រុមហ៊ុន Facebook HQ ហើយ និងមានការធ្វើការជាមួយអ្នកផលិត OEM និង ODM ដើម្បីអោយ OpenCellular អ្នកផលិតនិងចំណាយបានពិតទូទាំងពិភពលោកដែលមានការសាកល្បងក្នុង Facebook មានការចាប់ផ្ដើមបញ្ជូននិងផ្ញើ SMS, ការទូរស័ព្ទដោយប្រើសម្លេងនិងការប្រើប្រាស់មូលដ្ឋានរបស់ប្រព័ន្ធ 2G បានរួចរាល់ហើយនិងកំពុងដំណើរការបន្ត
អ្នកដេលមានចំណាប់អារម្មណ៍គម្រោង OpenCellular ដោយជាពិសេសប្រសិនបើជាអ្នកផ្ដល់សេវាបណ្ដាញអាចទាក់ទងមកកាន់ Facebook ដោយអាចសុំលំអិតដោយផ្ទាល់បន្ថែមពី opencellular@fb.com
Add a review