Avast! ចូលទិញ AVG ប្រើចំនួនទឹកប្រាក់ដល់ទៅ $1,300 លានដុល្លារ

Add a review

Descriptions

Avast! ក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកកម្មវិធី Antivirus ដែលល្បីឈ្មោះបានប្រកាសត្រៀមចូលទិញ AVG ក្រុមហ៊ុន Antivirus ដែលជាគូប្រកួតប្រជែងដល់ទៅតម្លៃប្រាក់ក្នុង $1,300 លានដុល្លារ ក្រោយពីការបិទឌីលនេះនឹងធ្វើអោយ Avast! ក្លាយទៅជាក្រុមហ៊ុនអ្នកផ្ដល់សេវាកម្មសោហ្វវា Endpoint Protection ដែលមានចំនួនដល់ទៅ 400 លានគ្រឿងភ្លាម
Avast! និង AVG ក៏ជាក្រុមហ៊ុនអ្នកផ្ដល់សេវាកម្មផ្នែក Antivirus មកពីប្រទេស​ឆេកដែលបង្កើតក្នុងអំឡុងឆ្នាំ 1980​ និង 1990 និងក្នុងឆ្នាំ 2000 បានពង្រីកទៅទូទាំងពីភពលោកក្លាយទៅជាជម្រើសដែលមានច្រើននាក់ដែលបានជ្រើសរើសប្រើប្រាស់
Avast! បានស្នើអោយ AVG ក្នុង  $25 ក្នុងមួយភាគហ៊ុន រួមទាំងអស់មានតម្លៃដល់ទៅ $1,300 លានដុល្លារ ដោយ Avast! បានបញ្ជាក់ថាការដែលបានចូលមកទិញក្រុមហ៊ុនរបស់ AVG លើកនេះគឺដើម្បីពង្រីកការលូតលាស់របស់ក្រុមហ៊ុនអោយកាន់តែរីកចំរើនឡើង រួមទៅដល់ការបង្កើតបច្ចេកវិទ្យានិងចែករំលែកទិន្នន័យម៉ាលវារវាងគ្នាដើម្បីអោយការចាប់និងការពារហានិភ័យលក្ខណះថ្មីៗ នាពេលអនាគតបានកាន់តែលឿន ជាការបង្កើតដំណោះស្រាយសម្រាប់ការពារអ្នកប្រើប្រាស់រួមទៅដល់ Privacy អោយកាន់តែឈានមុខឡើង
ពីការចូលទិញ AVG លើកនេះធ្វើអោយ Avast! ក្លាយជាម្ចាស់សោហ្វវា Endpoint Protection និង  Antivirus  ដែលដំណើរការនៅលើឧបករណ៍ជាង 400 លានគ្រឿងទូទាំងពិភពលោកដែលជាង 160 លានគ្រឿងជាឧបករណ៍ដែលនាំជាប់តាមខ្លួនបានដូចជា ស្មាតហ្វូននិតថែបលែត

Similar Products

2129145912672044563

Add a review