Descriptions
Chris Vickery អ្នកស្រាវជ្រាវនៅលើវ៉ិបសាយ Reddit បានអះអាងថា គាត់បានទទួលចម្លងទិន្នន័យសម្ងាត់ត្រលប់ទៅសេរ៉ី 2014 របស់ World-Check ដែលប្រកោបដោយទិន្នន័យរបស់ ភេរវករទូទាំងពិភពលោករួមទៅដល់អ្នកធ្លាក់ជាជនសង្ស័យដែលនៅពីក្រោយហេតុការណ៍ផ្សេងៗចំនួនជាង 2.2 លានឈ្មោះ ដែលទិន្នន័យទាំងអស់នេះត្រូវបានប្រើដោយធនាគារ រដ្ឋាភិបាល និងអង្គភាពផ្នែកសុវត្ថិភាពផ្សេងៗ សម្រាប់កំណត់ហានិភ័យដែលអាចនឹងកើតឡើងបាន
ទិន្នន័យដែលលេចធ្លាយចេញមកនេះប្រកបដោយទិន្នន័យរបស់ភេរវករជាង 2.2 លានបញ្ជីរួមមាន បញ្ជីឈ្មោះភេរវករ ជនសង្ស័យ និងក្រុមជនឧក្រិដ្ឋ អ្នកដែលទាក់ទងនឹងការលាងលុយ ជំពាក់ ពុករលួយ ហើយនឹងទង្វើរដែលធ្វើអោយមានការប្រថុយនិងហានិភ័យផ្សេងៗ សំអាងតាម Thomson Reuters ម្ចាស់ World-check បានបញ្ជាក់ថា ទិន្នន័យទាំងនេះត្រូវបានប្រើប្រាស់ដោយអង្គភាពផ្សេងៗច្រើនជាង 4,500 អង្គភាពប្រកបដោយ 49 ពី 50 ធនាគារដែលធំបំផុតរបស់ពិភពលោក រួមទៅដល់រដ្ឋាភិបាល អ្នកប្រកាសប្រើច្បាប់ ហើយអង្គភាពសុវត្ថិភាពជាង 300 អង្គភាព
Thomson Reuters បានប្រាប់ថាជាទូទៅការចូលដល់ទិន្នន័យរបស់ World-Check ត្រូវបានកំណត់តាមច្បាប់ជាបុគ្គលរបស់អ៊ឺរ៉ុបតែក៏បានរកឃើញថាមានក្រុមហ៊ុន 3rd Party ដែលមិនបានបញ្ចេញឈ្មោះបានធ្វើការបង្ហាញទិន្នន័យសេរ៉ីដែលអស់សុពលភាពចូលទៅក្នុងសាធារណះយ៉ាងណាក៏ដោយ Thomson Reuters កំពុងទាក់ទងក្រុមហ៊ុនខាងលើនេះដើម្បីរកវិធានការអោយប្រព័ន្ធគ្រប់យ៉ាងមានសុវត្ថិភាពដោយលឿនបំផុត
ប្រភព៖ techtalkthai
Add a review