ចង់ស្រក់ទឹកភ្នែក!!! អ្នកប្រើប្រាស់ iOS អាចរក្សាទុកប្រវត្តិការសន្ទនា Line ឡើងទៅក្នុង iCloud បានហើយ...
Descriptions
ពីមុនពេលដែលយើងនឹងផ្លាស់ប្ដូរកម្មវិធី Line ពីម៉ាស៊ីនចាស់ទៅម៉ាស៊ីនថ្មីឬ Restart ម៉ាស៊ីនពេលណាយើងតែងតែពិបាកចិត្តគ្រប់ដងព្រោះប្រវត្តិការសន្ទនានៅក្នុង Line វានឹងបាត់ទៅជាមួយផងវាជួយត្រឹមតែអោយយើងរើសរក្សាប្រវត្តិទិន្នន័យការសន្ទនាបានតែក្រុមៗតែប៉ុណ្ណោះ
តែថ្មីៗនេះនៅក្នុងថ្ងៃនេះ Line បញ្ចេញការអាប់ដែតថ្មីជាសេរ៉ី 6.4.0 សម្រាប់ប្រព័ន្ធដំណើរការ iOS បន្ថែមសមត្ថភាពនៃការរក្សាទិន្នន័យប្រវត្តិការសន្ទនាឡើងទៅផ្ញើទុកនៅក្នុង iCloud ហើយក្រៅពីនេះយើងអាចកំនត់ចំណាំអោយក្រុមសន្ទនាទៅទុកខាងលើបានទៀតផង
នេះជាព័ត៌មានល្អមួយទៀតសម្រាប់អ្នកប្រើប្រាស់ iOS ដែលចង់រក្សាទុកទិន្នន័យប្រវត្តិការសន្ទនាលើ iCloud បានហើយជឿថាមិនយូរ Android ក៏នឹងអាចរក្សាទុកទិន្នន័យប្រវត្តិការសន្ទនាក្នុង Google Drive បានដូចគ្នាដែរតែក្នុងកម្មវិធី Line ក៏មានខ្លះៗដែលអោយយើងអាចរក្សាទុកទិន្នន័យបានដូចគ្នា
Add a review