Descriptions
ក្នុងខណះពេលដែលអ្នកប្រើតាមផ្ទះទូទៅនៅមិនសូវទាន់បានចាប់អ៊ីនធឺណិតគ្មានខ្សែស្ដង់ដា 802.11ac ទេប៉ុន្តែខាង Wi-Fi Alliance ក៏បានបញ្ចេញស្ដង់ដាថ្មីដែលឈ្មោះថា 802.11ac Wave 2 ដែលមកបង្កើនបច្ចេកវិទ្យាថ្មីៗអោយក្លាយទៅជាស្ដង់ដាកណ្ដាលអ្នកផលិតនឹងបានធ្វើអោយមានលក្ខណះដូចគ្នាហើយអ្នកប្រើប្រាស់ នឹងបានប្រើបានកាន់តែលឿនមានលក្ខណះពិសេសថ្មី 4 យ៉ាងគឺ
- MU-MIMO ឬ multi-user multiple-input and multiple-output ធ្វើអោយរ៉ោតទ័រអាចបញ្ជូនទិន្នន័យស្វែងរកឧបករណ៍បានច្រើនក្នុងពេលតែមួយទើបធ្វើអោយល្បឿនកាន់តែលឿន
- គាំទ្រឧបករណ៍ដែលចូលមកភ្ជាប់កាន់តែច្រើនជាងមុន
ទទួលកម្រិតបញ្ជូន (bandwidth) ខ្ពស់បំផុត 160 MHz ពីមុនដែលខ្ពស់បំផុត 80 MHz - បន្ថែម spatial streams ពី 3 ស្ទ្រីមជា 4 ស្ទ្រីម ដែលធ្វើអោយទទួលបានល្បឿនកាន់តែលឿន
- បន្ថែមឆានែលរលកសញ្ញាដែលគាំទ្រនៅលើរលក 5 GHz ធ្វើអោយកាត់បន្ថយបញ្ហារលកអាកាសជល់គ្នា
ដោយពេលនេះមានឈីបគាំទ្រ ac Wave 2 ដូចខាងក្រោម
- Broadcom BCM94709R4366AC
- Marvell Avastar 88W8964
- MediaTek MT7615 AP Reference Design and MT6632 STA Reference Design
- Qualcomm IPQ8065 802.11ac 4-stream Dual-band, Dual-concurrent Router
- Quantenna QSR1000 4×4 802.11ac Wave 2 Chipset Family
ដែលតទៅអ្នកណាដែលចង់បាន Wifi ល្បឿនលឿនត្រូវសង្គេតស្ដង់ដា Wave 2 ហើយឬនៅ សម្រាប់អ្នកដែលចង់ទិញ Router ថ្មីពេលនេះក៏អាចរងចាំបន្តិចទៀតនឹងមានឧបករណ៍ដែលគាំទ្រ Wave 2 ច្រើនជាងមុន
ប្រភព : Wi-fi.org
Add a review