ជួប Phishing យុទ្ធការថ្មីនៅលើ Paypal បោកប្រាស់អ្នកប្រើថា “គណនីត្រូវបានមានកំណត់ក្នុងការប្រើប្រាស់”

Add a review

Descriptions

     Paypalប្រព័ន្ធបង់ប្រាក់អោនឡាញដ៏ល្បីឈ្មោះដែលធ្លាក់ជាគោលដៅយុទ្ធការដែលហៅថា Phishing  យ៉ាងបន្តបន្ទាប់ថ្មីៗនេះមានអ្នកប្រើ Email Phishing បោកអ្នកប្រើប្រាស់ថា "គណនីត្រូវបានកំណត់ក្នុងការប្រើប្រាស់" ឲ្យបើកឯកសារភ្ជាប់ដើម្បីបំពេញទិន្នន័យទាក់ទងនឹងខ្លួនឯងដើម្បីដោះការកំណត់ខាងដើមនោះចេញ
សារដែលមាននៅក្នុងអ៊ីមែលបានបញ្ជាក់ថាការកំណត់ការចូលប្រើប្រាស់នេះដើម្បីឲ្យជឿជាក់ថា គណនីរបស់អ្នកមិនការដំណើរការអ្វីដែលខុសពីធម្មតាឬមិនបានទទួលការអនុញ្ញាតហើយការបំពេញទិន្នន័យផ្ទាល់ខ្លួនគឺជាការបញ្ជាក់ពីខ្លួនអ្នកប្រើប្រាស់ ដែលសង្កេតឃើញច្បាស់បំផុតគឺ អ៊ីមែលដែលបញ្ជូនមកនោះមិនជារបស់ Paypal ពិតតែយ៉ាងហោចណាស់ក្រោយពីបញ្ជូនទិន្នន័យទៅហើយទំព័របំពេញទិន្នន័យនឹងតភ្ជាប់ទៅកាន់វិបសាយរបស់ Paypal ដើម្បីធ្វើឲ្យដូចពិត

ទំព័របំពេញទិន្នន័យត្រូវបានបង្កើតឡើងមកដូចពិតហើយមានការដាក់សញ្ញារបស់​ Paypal ច្បាស់លាស់ទិន្នន័យដែលបានបំពេញប្រកបដោយលេខអត្តសញ្ញាណប័ណ្ណ អាសយដ្ឋាន និងប័ណ្ណឥណទានដូចជាលេខប័ណ្ណថ្ងៃអស់សុពលភាព ហើយនិងលេខសម្ងាត់ CVV ដែលច្បាស់ជាងការបោកប្រាស់យកទិន្នន័យ

វិធីសង្កេតប្រសិនបើជាអ៊ីមែលមកពី Paypal ពិតឬអត់នោះមិនមែនជារឿងពិបាកទេ ក្រៅពីការសង្កេតឈ្មោះអ្នកផ្ញើហើយជាទូទៅ Paypal នឹងបញ្ជូនអ៊ីមែលដែលបានដាក់ឈ្មោះអ្នកប្រើប្រាស់យ៉ាងច្បាស់លាស់ ប្រសិនបើមានការសរសេរថា “Dear Customer”, “Valued Customer”, “Dear Valued Client/Customer” ជឿជាក់ថាជាការ Phishing យ៉ាងពិតប្រកដមិនចាំបាច់ចាប់អារម្មណ៍ក្រៅពីនេះ Paypal នឹងមិនមានការសួរទិន្នន័យអ្វីទាំងអស់ពីអ្នកប្រើឬឲ្យបំពេញទម្រង់អ្វីទាំងអស់

Similar Products

7514895484356613365

Add a review