ជួបប្រហោងនៃមុខងារក្នុងការដំណើរការ IPv6 Packet នៅលើឧបករណ៍ Cisco ដែលប្រឈនឹងបញ្ហា DoS Attack

Add a review

Descriptions


Cisco ក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធបណ្ដាញនិងប្រព័ន្ធ Cloud ជាលក្ខណះគ្រប់ជ្រុងជ្រោយតែម្តងបានចេញមកប្រកាសតឿនដល់កម្រិតបញ្ហាដែលមានហានិភ័យខ្ពស់នៅលើការដំណើរការរបស់ IPv6 Packet នៅកម្មវិធី Cisco IOS XR និង IOS XE

លំអិតនៃ Bugs

ប្រហោងនេះមានលេខកូដ  CVE-2016-1409 មានកម្រិតនៃគ្រោះថ្នាក់ខ្ពស់ ជាប្រហោងដែលជួយបនៅលើការធ្វើការរបស់ការដំណើរការ IPv6 Packet នៅលើកម្មវិធី Cisco IOS XR និង IOS XE ដែលជួយធ្វើឲ្យ ហែកឃឺអាចបញ្ជូន  IPv6 Neighbor Discovery Packet ដែលបានបង្កើតឡើងមកជាពិសេស ចូលមកបញ្ឈប់ការដំណើរការចរាចរណ៍  IPv6 លើឧបករណ៍របស់ ​Cisco បានបង្ករឲ្យកើតការវាយឡុកជាលក្ខណះ Dos ឡើង

ឧបករណ៍ដែលមានផលប៉ះពាល់

Cisco កំពុងពិនិត្យផលិផលដែលទទួលផលប៉ះពាល់ក្នុងប្រហោងនេះហើយឧបករណ៍ដែលបានបញ្ជាក់ច្បាស់គឺឧបករណ៍ដែលប្រើប្រាស់ក្មវិធី  Cisco IOS XR និងIOS XE ដែលបានបើកប្រើ  IPv6 រួមមាន

Cisco IOS XR Software

Cisco 12000 Series Routers
Cisco ASR 9000 Series Aggregation Services Routers
Cisco Carrier Routing System
Cisco Network Convergence System 4000 Series
Cisco Network Convergence System 6000 Series Routers
Cisco IOS XE Software

Cisco 4300 Series Integrated Services Routers
Cisco 4400 Series Integrated Services Routers
Cisco ASR 1000 Series Aggregation Services Routers

ឧបករណ៍ដែលបានទទួលការបញ្ជាក់ហើយថាមិនបានទទួលផលប៉ះពាល់រួមមាន
Cisco ASR 900 Series Aggregation Services Routers
Cisco Cloud Services Router 1000V Series
សម្រាប់ឧបករណ៍ដែលដំណើរការលើកម្មវិធី  Cisco Adaptive Security Appliance (ASA), Cisco IOS និង Cisco NX-OS នោះកំពុងនៅក្នុងការពិនិត្យដើម្បីបញ្ជាក់ថាមានប្រហោងឬក៏អត់

នៅមិនទាន់មានបំណះដើម្បីបិទ
អ្វីដែលអាក្រក់នោះគឺវាមិនទាន់មានបំណះសម្រាប់បិទប្រហោងនេះទេ Cisco កំពុងធ្វើការពិនិត្យនិងវិភាគភស្តុតាងដែលគិតថានឹងត្រៀមចេញបំណះសម្រាប់កែបញ្ហានេះឲ្យបានលឿន

Similar Products

1793767454333063551

Add a review