Descriptions
ក្លឹបបាល់ទាត់ Terengganu ដែលជាទ្រនំរបស់កីឡាករកម្ពុជា ធារី ចន្ថាប៊ីន បើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុម PKNS FC ដែលទ្រនំរបស់ក្លឹបកីឡាករកម្ពុជា ចាន់ វឌ្ឍនាកា ក្នុងយុទ្ធនាការណ៍បើកឆាកលីគបាល់ទាត់កំពូលម៉ាឡេស៊ី។ការប្រកួតវេលាម៉ោង៨យប់នៅម៉ាឡេស៊ី (ប្រហែលជាម៉ោង៧យប់នៅកម្ពុជា)នេះពិតជាគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រកម្ពុជាដែលស្រលាញ់ពេញចិត្តកីឡាករជម្រើសជាតិកម្ពុជាទាំងពីរនាក់ដែលប្រកបអាជីពនៅលីគម៉ាឡេស៊ី។ ធារី ចន្ថាប៊ីន លេងក្លឹប Terengganu គិតទាំងឆ្នាំ២០១៩នេះពីររដូវកាលហើយ បន្ទាប់ពីលេងបានពេញមួយរដូវកាលកាលពីឆ្នាំ២០១៨។
ចំណែក ចាន់ វឌ្ឍនាកាវិញវិលចូលលីគកំពូលម៉ាឡេស៊ីជាលើកទីពីរជាមួយក្រុម PKNS FC ដែលជាទ្រនំថ្មី បន្ទាប់ពីកាលពីឆ្នាំ២០១៨លេងឲ្យក្លឹប Pahang FA បានចប់ជើងទី១ ក៏ត្រូវបានក្លឹបបញ្ចប់កុងត្រា។ លើកទីពីរនេះឃើញថា កីឡាករកម្ពុជារូបនេះទទួលបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីក្លឹបដែលធ្វើឲ្យរូបគេកាន់តែមានទំនុកចិត្ត។ ប្រកួតមិត្តភាពកាលពីសប្តាហ៍មុន រូបគេបង្ហាញខ្លួនលើកដំបូងហើយរកបាន១គ្រាប់។
បងប្អូនអ្នកគាំទ្រពេញចិត្តគាំទ្រក្រុមណាជាងគេ?
Add a review