Google បញ្ចែញ Android Thing 1.0 គាំទ្រការប្រើការក្នុងកម្រិត Production ហើយ

Add a review

Descriptions

Google បានប្រកាសបញ្ចេញ  Android Things 1.0 ប្រព័ន្ធដំណើរសម្រាប់ Internet of Things ជាផ្លូវការហើយ គាំទ្រការប្រើប្រាស់បានច្រើន ឧបករណ៍ ព្រមទាំងមាន Long-term support ដែលអាចយកប្រើប្រាស់ក្នុងកម្រិត Production បានភ្លាមៗ

មុននេះ Google បានបើកឲ្យបណ្ដាអ្នកបង្កើតកម្មវិធីក្នុងទូរស័ព្ទដៃអែនដ្រោយបានចូលរួមសាកល្បង Android Things ជាប្រភេទ Developer Preview ដោយមានចំនួនការដោនឡូត SDK ជាង 1 សែនដង ហើយមានបណ្ដាអ្នកបង្កើតកម្មវិធីចូលរួមជាង 10,000 នាក់ ធ្វើឲ្យមានការអភិវឌ្ឍនិងកែលំអរជាបន្តបន្ទាប់ ចុងក្រោយ Google  ក៏បានប្រកាសបញ្ចេញ Android Things 1.0 ជាផ្លូវការហើយដោយមានគោលបំណងដូចខាងក្រោម

  • គាំទ្រឧបករណ៍ System-on-Modules (SoMs) សេរីថ្មី រួមមាន NXP i.MX8M, Qualcomm SDA212, Qualcomm SDA624 និង MediaTek MT8516 ដើម្បីបន្ថែមជំរើសដល់អ្នកអភិវឌ្ឍន៍ ព្រមទាំងគាំទ្រ Long-term support រយៈពេលយូរដល់ទៅជាង 3 ឆ្នាំ ដើម្បីឲ្យប្រើប្រាស់បានក្នុងកម្រិត Production

  • ចេញ Stability Fixes និង Security Patches ឲ្យដល់ឧបករណ៍ដែលគាំទ្រ រយៈពេលយូរដល់ទៅ 3 ឆ្នាំដោយគ្មានការគិតប្រាក់ និងមាន Extended Support ដើម្បីជាជំរើសបន្ថែមសម្រាប់អ្នកដែលត្រូវការ

  • កែលំអរ Interface ថ្មីក្នុង Android Things Console និងគាំទ្រការគ្រប់គ្រង Peripheral I/O ដូចជា GPIO និង I2C bus

  • ព្រមទាំងអាចប្រើការបានកម្រិត Production ដែល Google បានចាប់ដៃសហការជាមួយ Partners ជាច្រើនដើម្បីយក Android Things ចេញមកកាន់ទីផ្សារដូចជា LG , Lenovo និង JBL ក្រៅពីនេះបានប្រកាសគាំទ្រ Startup ផ្សេងៗទៀតដែលត្រូវការយក Android Things ទៅអភិវឌ្ឍន៍ជាផលិតផលរបស់ខ្លួនឯងទៀតផងដែរ


Similar Products

5800770585920878482

Add a review