Descriptions
ពេលដែលអ្នកប្រើពេលវេលានៅជាមួយមនុស្សពូកែៗ យូរៗទៅ អ្នកនឹងចាប់ផ្ដើមសង្កេតឃើញទង្វើផ្សេងៗរបស់ពួកគាត់ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺទង្វើដែលក្លាយជាទម្លាប់នេះពេលខ្លះក៏លេចធ្លោបានយ៉ាងច្បាស់លាស់លាតត្រដាង ប៉ុន្តែពេលខ្លះក៏មានអាថ៌កំបាំងនិងស៊ីជម្រៅ ដែលមានតែអ្នកដឹកនាំដ៏អស្ចារ្យប៉ុណ្ណោះដែលធ្វើដូចថាការដែលជាអ្នកដឹកនាំនេះវាជារឿងងាយស្រួល រហូតដល់អ្នកអាចជាមិនអាចគិតចេញបានថាតើពួកគាត់ធ្វើបានដូចម្ដេច
8 យ៉ាងខាងក្រោមនេះជាទម្លាប់ដែលអ្នកជោគជ័យធ្វើជាប្រចាំរាល់ថ្ងៃ ហើយខ្លួនអ្នកផ្ទាល់ក៏អាចនាំយកមកប្រើប្រាស់បាននៅក្នុងជីវិតប្រចាំថ្ងៃដើម្បីឈានទៅកាន់ភាពជោគជ័យបាន
1.ពួកគេប្រកាន់ខ្ជាប់និងខិតខំយ៉ាងខ្លាំងដើម្បីអភិវឌ្ឍន៍ខ្លួនឯង អ្នកដឹកនាំពិតប្រាកដមិនដែលពេញចិត្តចំពោះសមត្ថភាពដែលខ្លួនឯងមានទេ ពួកគាត់តែងខិតខំយ៉ាងខ្លាំងនិងខ្នះខ្នែងអភិវឌ្ឍន៍ខ្លួនឯងជានិច្ច ពួកគាត់ឧស្សាហ៍មានភាពស្រេកឃ្លានខ្លាំងចំពោះការចង់ចេះចង់ដឹងនិងការសិក្សានូវអ្វីដែលថ្មីៗ និងបង្កើនសមត្ថភាពជំនាញរបស់ខ្លួនជាបន្តបន្ទាប់ ដោយការអានសៀវភៅ ផ្លាស់ប្ដូរចែករំលែកចំណេះដឹងជាមួយអ្នកផ្សេងៗ និងសាកល្បងធ្វើអ្វីផ្សេងៗ ជាច្រើនទៀត ដូច្នេះអ្នកមិនត្រូវមើលងាយសង្គមនៃការអានជាដាច់ខាត ព្រោះទាំង Mark Zuckerberg, Bill Gates,Oprah Winfrey,Warren Edward Buffett និងអ្នកផ្សេងៗ ទៀត ក៏យល់ឃើញដូចគ្នាដែរថាការអានសៀវភៅរាល់ថ្ងៃជាភារកិច្ចដែលសំខាន់ដែរ
2.ពួកគេនៅជាមួយអ្នកដែលជោគជ័យ អ្នកដឹកនាំភាគច្រើនតែងតែសេពគប់ជាមួយបណ្ដាអ្នកដែលជោគជ័យ ដើម្បីបង្កើតថាមពលនិងឥទ្ធិពលឲ្យពួកគេឲ្យដំណើរជីវិតតាមដែលគេប្រាថ្នា តាមដែល Jim Rohn អ្នកជំនាញផ្នែកអភិវឌ្ឍន៍ខ្លួនឯងនិងអ្នកនិពន្ធសៀវភៅជនជាតិអាមេរិក បាននិយាយថា "ខ្លួនអ្នកមានតម្លៃជាមធ្យមភាគនៃមនុស្ស 5 នាក់ដែលអ្នកប្រើពេលវេលានៅជាមួយច្រើនបំផុត" ប្រសិនបើអ្នកប្រាថ្នានឹងស្រវាទាញយកភាពអស្ចារ្យ ការដែលយើងទៅនៅជាមួយមនុស្សដែលមានភាពត្រេកត្រអាលនឹងភាពជោគជ័យដូចគ្នាគឺជារឿងមួយដែលសមហេតុសមផល ហើយច្បាស់លាស់ណាស់ អ្នកត្រូវជៀសវាងការនៅជិតមនុស្សដែលគិតតែផលអវិជ្ជមាន
3.ពួកគេទទួលស្គាល់ថាការអភិវឌ្ឍន៍គឺប្រព័ន្ធដំណើរការដែលត្រូវប្រើពេលវេលា អ្នកដឹកនាំដែលមានភាពលេចធ្លោនិងមានចិត្តត្រជាក់ ពួកគេមិនដែលរំពឹងថាត្រូវតែទទួលបានតាមគោលដៅទាំងអស់ដែលពួកគេបានរំពឹងទុកទេ តែផ្ទុយគ្នាទៅវិញពួកគេដឹងគ្រប់យ៉ាងត្រូវចាប់ផ្ដើមពីជំហានតូចៗ ប៉ុន្តែក្នុងមួយថ្ងៃរបស់ពួកគេនឹងផ្ដល់លទ្ធផលក្នុងរយៈពេលយូរអង្វែង បណ្ដាអ្នកដឹកនាំដែលល្អបំផុតនឹងមិនវាយតម្លៃអ្វីៗដែលពួកគេបានធ្វើនោះត្រូវតែទទួលបានមកវិញក្នុងរយៈពេលខ្លីៗ ខ្ពស់ពេកទេ ហើយមិនវាយតម្លៃអ្វីដែលត្រូវប្រើរយៈពេលនោះជោគជ័យទាបពេកទេ
4.ពួកគេបើកទទួលការណែនាំផ្សេងៗ ពីអ្នកដទៃ អ្នកជោគជ័យត្រូវការពាក្យណែនាំជានិច្ចក្នុងការធ្វើការដើម្បីអភិវឌ្ឍន៍ខ្លួនឯង ពួកគេទទួលខុសត្រូវក្នុងលទ្ធផលការងាររបស់ខ្លួនឯង ហើយប្រមូលពាក្យណែនាំមកកែតម្រូវឲ្យប្រសើជាងមុន មិនថាមកពី បុគ្គលទូទៅ អតិថិជន ឬអ្នកបណ្ដាក់ទុន ម្យ៉ាងទៀតដែលសំខាន់គឺ អ្នកដឹកនាំត្រូវចេះសិក្សារៀនសូត្រពីកំហុស ហើយត្រូវសង្កត់ធ្ងន់រាល់ការបរាជ័យព្រោះវានៅមានភាពជោគជ័យបង្កប់នៅក្នុងនឹងផងដែរ
5.ពួកគេមិនព្រមទទួលយកគំនិតឬជំនឿដើមៗ នោះទេ អ្នកដឹកនាំដែលរឹងមាំមានភាពជឿជាក់និងពេញចិត្តចំពោះការប្រឈមនឹងជំនឿនិងភាពអគតិរបស់ខ្លួននិងអ្នកជុំវិញ ពួកគេគិតដោយខ្លួនឯងហើយមិនសូវធ្វើតាមអ្នកដទៃឡើយ ប៉ុន្តែមិនថាពួកគេមិនព្រមស្ដាប់នូវរាល់ការបញ្ចេញមតិរបស់អ្នកផ្សេងនោះទេ ហើយថែមទាំងដឹងទៀតផងដែរថាគំនិត ជំនឿផ្សេងៗ ក្នុងថ្ងៃនេះ អាចនឹងបង្កឲ្យកើតផលអវិជ្ជមានតាមមកនាពេលអនាគត
6.ពួកគេហ៊ានប្រឈមមុខជាមួយភាពខ្លាច បណ្ដាអ្នកដឹកនាំដឹងថាក្នុងការធ្វើដំណើរទៅកាន់គោលដៅ ពួកគេបានដឹងរួចជាស្រេចរួចហើយថាត្រូវប្រឈមមុខជាមួយបញ្ហាចំបងគឺការខ្លាច និងការភាន់ច្រឡំក្នុងខ្លួនមិនតិចក៍ច្រើន ប៉ុន្តែពួកគេនៅតែបន្តដំណើររបស់ពួកគេទៅមុខទោះបីពេលខ្លះពួកគេមានអារម្មណ៍ថានឿយហត់ ការហ៊ានជាមួយនឹងភាពខ្លាចនិងការមិនគង់វង្សនេះឯងដែលធ្វើឲ្យពួកគេមានភាពលេចធ្លោចេញមកពីអ្នកផ្សេងៗ
7.ពួកគេជឿជាក់លើចក្ខុវិស្ស័យរបស់ខ្លួនឯង ក្រុមហ៊ុនឬសហគ្រាសចាប់ផ្ដើម គឺការសហការគ្នារបស់មនុស្សដែលជឿជាក់លើគោលដៅដែលមិនទាន់មាននរណាធ្វើពីមុនមក អ្នកដឹកនាំដែលអស្ចារ្យនិងយល់ពីចក្ខុវិស្ស័យរបស់ខ្លួនឯងបានល្អ ហើយអាចផ្លាស់ប្ដូរជំនឿដ៏រឹងមាំរបស់អ្នកផ្សេងរហូតធ្វើឲ្យអ្នកផ្សេងចូលរួមធ្វើធុរកិច្ចជាមួយបានទៀតផង
8.ពួកគេមើលឃើញអនាគត អ្នកធ្វើធុរកិច្ចដែលប្រកបមុខរបរបានជោគជ័យពួកមិនឈប់ត្រឹមប្រើជីវិតទៅមួយថ្ងៃៗ នោះទេ ពួកគេដាក់គម្រោងសម្រាប់អនាគតហើយមើលឃើញរូបភាពនាពេលអនាគតរបស់ខ្លួននិងធុរកិច្ចដែលខ្លួនកំពុងធ្វើជានិច្ច ពួកគេដឹងថាជំហានតូចដំបូងថ្ងៃនេះនឹងនាំយកអ្វីដែលអស្ចារ្យនាថ្ងៃខាងមុខ ក្រៅពីនោះពួកគេនៅមានវិធីទទួលខុសត្រូវរាល់ភារៈកិច្ចបន្ទាន់នៅចំពោះមុខ ព្រមទាំងរក្សាទុកអនាគតដែលគេបានរំពឹងទុកយ៉ាងមានជំហរនឹងទុល្យភាពទៅជាមួយគ្នា
ប្រសិនបើអ្នកជឿថាទម្លាប់ទាំងនេះអាចបង្កើតអ្នកដឹកនាំដ៏អស្ចារ្យបានអ្នកក៏អាចយកមកធ្វើជាទម្លាប់ប្រចាំថ្ងៃប្រើប្រាស់ក្នុងការប្រកបរបរឬដំណើរជីវិតប្រចាំថ្ងៃរបស់អ្នកបាន
Add a review