Intel បង្ហាញថាជួបមូលហេតុដែលធ្វើឲ្យម៉ាស៊ីន Reboot ហើយព្រមទាំងផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ឈប់ Patch កែបញ្ហា Spectre និង Meltdown ជាមុនសិន

Add a review

Descriptions


ក្រោយពីក្រុមអ្នកផលិតផ្សេងៗ បានចេញ Patch កែបញ្ហា Spectre និង Meltdown ទៅរហូតនាំមកនូវការ Reboot ដោយមិនដឹងពីមូលហេតុ មកដល់ពេលនេះខាង Intel បានចេញមកប្រាប់ពីមូលហេតុខាងដើមរួចរាល់ហើយថា នឹងសុំឲ្យក្រុមអ្នកផលិតនិងអ្នកប្រើប្រាស់ផ្សេងៗ ឈប់ Patch ប្រព័ន្ធសិនដើម្បីឲ្យខាង Intel សាកល្បង Patch ថ្មីដែល Stable ជាងមុនដែលជាកំណែអាប់ដែលនាពេលខាងមុខ ។

បញ្ហាប្រព័ន្ធ Reboot ក្រោយ Patch កែបញ្ហា Spectre និង Meltdown នេះជួបបាននៅក្នុង CPU សេរី Broadwell និង Haswell ជាភាគច្រើន ដែល Intel បានបញ្ជាក់ថាបានជួបមូលហេតុបញ្ហាហើយនោះ បានធ្វើការបញ្ជូន Patch សេរីសាកល្បងឲ្យទៅកាន់ Partner ដើម្បីធ្វើការសាកល្បងរួចហើយ ប្រសិនបើការសាកល្បងនេះដំណើរការទៅបានល្អ Intel នឹងចេញ Patch សេរី Final Release តាមមកផងដែរ

ខាង Intel មានចំណុចណែនាំ 3 ចំណុចដល់អ្នកប្រើប្រាស់និង Partner ដូចខាងក្រោម

  • Intel ណែនាំឲ្យក្រុម OEM Partner, Cloud Service Provider, System Manufacturer, Software Vendor និងអ្នកប្រើប្រាស់បញ្ឍប់ការ Patch ជាសេរីបច្ចុប្បន្ននេះសិន ព្រោះអាចធ្វើឲ្យប្រព័ន្ធមិនស្ថិរភាពជាងមុន ដោយអាចចូលទៅពិនិត្យសេរីរបស់ CPU ដែលមានបញ្ហាបាន https://security-center.intel.com/advisory.aspx?intelid=INTEL-SA-00088&languageid=en-fr

  • Intel បានសុំឲ្យក្រុម Partner ដែលទទួលបាន Patch ប្រព័ន្ធសេរីសាកល្បងឲ្យផ្ដោតទៅលើការសាកល្បងជាមុនសិនហើយក្រោយពី Intel នឹងបញ្ចេញលំអិតបន្ថែមទៀតនៅពេលក្រោយ

  • Intel ណែនាំឲ្យអ្នកប្រើប្រាស់ធ្វើការការពារប្រព័ន្ធសុវត្ថិភាំពតាម Best Practice ផ្សេងៗ ក្នុងអំឡុងនេះ ហើយអ្នកប្រើប្រាស់ក្រុម  Consumer ធ្វើការអាប់ដែត Software ផ្សេងៗ ក្នុងប្រព័ន្ធឲ្យក្លាយជាកំណែចុងក្រោយ ដើម្បីឲ្យមានកំហុសឆ្គងដែលអាចវាយឡុកបានតិចបំផុតដែលអាចធ្វើទៅបាន




ខាង Intel បានប្រើពាក្យសុំទោសជាប្រយោគចុងក្រោយដែលការផ្ដល់ព័ត៌មានលើកនេះអាចធ្វើឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែ  Intel ក៌បានផ្ដល់ភាពសំខាន់ទៅលើបញ្ហាសុវត្ថិភាពផងដែរ

Similar Products

7579776531727211169

Add a review