Project Zero Prize: Google ធ្វើកម្មវិធីស្វែងរកចំណុចខុសឆ្គងនៅលើប្រព័ន្ធប្រតិបត្តិការ Android
Descriptions
Project Zero ក្រុមអ្នកវិភាគស្រាវជ្រាវផ្នែកសុវត្ថិភាពរបស់ Google ប្រកាសបើកកម្មវិធីប្រកួតប្រជែង “Project Zero Prize” ដើម្បីអោយអ្នកដែលមានចំណាប់អារម្មណ៍សាកល្បងវាយឡុកប្រព័ន្ធប្រតិបត្តិការ Android ដើម្បីស្វែងរកចំណុចខុសឆ្គង Zero-day មុននឹងហែកឃឺស្វែងរកឃើញ ដោយអ្នកដែលទទួលបានលេខមួយនឹងទទួលបានប្រាក់រង្វាន់ចំនួន $200,000 Project Zero Prize ចាប់ផ្ដើមប្រកួតប្រជែងពីថ្ងៃអង្គារកន្លងមកហើយនឹងបញ្ចប់នៅក្នុងថ្ងៃទី 14 មីនាឆ្នាំក្រោយ ដោយនឹងសាកល្បងជាមួយប្រព័ន្ធប្រតិបត្តិការ Android Nougat លើម៉ាស៊ីន Nexus 5X និង 6P ក្រោមលក្ខខណ្ឌការដឹងលេខទូរស័ព្ទនិងអ៊ីម៉ែលរបស់អ្នកប្រើប្រាស់ឧបករណ៍តែប៉ុណ្ណោះ ដូច្នោះ ផ្លូវនៃការវាយឡុកប្រព័ន្ធគឺ អ្នកចូលរួមត្រូវបញ្ចោតអោយអ្នកប្រើប្រាស់បើកអានអ៊ីមែល Gmail ឬ សារក្នុង SMS លើ Messenger ដើម្បីចូលវាយឡុកឧបករណ៍បន្តទៅទៀត ដោយហាមមិនអោយទាក់ទងជាមួយអ្នកប្រើប្រាស់ដោយវិធីការណាមួយផ្សេងទៀតក្រីពីនេះ
គោលបំណងគោលក្នុងការបង្កើតកម្មវិធីនេះគឺ ដើម្បីស្វែងរកចំណុចឬ Bug Chain ដែលជួយអោយហែកឃឺអាចលួចបញ្ចូលកូដចូលមកដំណើរការពីចម្ងាយ (Remote Code Execution) លើឧបករណ៍ Android បាន អ្នកដែលបានលំដាប់លេខ 1 , 2 និង លេខ 3 នឹងទទួលបានប្រាក់រង្វាន់ $200,000, $100,000 និង $50,000 តាមលំដាប់ ក្រៅពីនេះអ្នកដែលទទួលបានប្រាក់រង្វាន់នឹងទទួលបានអញ្ជើញអោយសរសេររបាយការបច្ចេកទេសទាក់ទងនឹងអ្វីដែលខ្លួនឯងបានជួបក្នុង Blog របស់ Project Zero ទៀតផង
អ្នកដែលចាប់អារម្មណ៍ចូលរួមកម្មវិធីនេះអាចចូលទៅមើលលំអិតបានតាមរយៈ https://googleprojectzero.blogspot.in/p/project-zero-security-contest-official.html
Add a review