Descriptions
ក្រោយពីការរួមបញ្ចូលគ្នារវាង Dell និង EMC រួចរាល់ហើយការប្រកាសលក់ Documentum ក៏ត្រូវបានចាប់ផ្ដើមភ្លាមៗ ផងដេរDell EMC ប្រកាសលក់ធុរកិច្ចផ្ទាល់ខ្លួនរបស់ Enterprise Content Division ដែលរួមទាំង Documentum នឹងប្រព័ន្ធ Enterprise Content Management (ECM) ដ៏ល្បីក្នុងតម្លៃ 1,620 លានដុល្លារឲ្យទៅ OpenText អ្នកបង្កើតប្រព័ន្អ Enterprise Information Management (EIM) រួចរាល់ហើយ
ទាំងនេះ EMC បានចូលទិញធុរកិច្ច Documentum ដែលមានតម្លៃ 1,700 លានដុល្លារតាំងតែពីឆ្នាំ 2003 ក្នុងខណៈពេលដែលឆ្នាំ 2015 នោះរីឯ EMC ក៏បានប្រកាសបញ្ចេញ Project Horizon ឡើងមកក្នុងឋានៈប្រព័ន្ធ Enterprise Content Management (ECM) ដើម្បីបន្តប្រព័ន្ធពី Cloud Foundry ដែលជាប្រព័ន្ធ Cloud លក្ខណះជា Open Source Platform as a Service (PaaS) ដើម្បីមកជំនួស Documentum ផងដែរ តែទាំងនេះក៏យឺតពេលទៅហើយព្រោះការរួមចូលគ្នារវាង Dell និង EMC ក៏ធ្វើឲ្យ ECM ត្រូវបានលក់ចេញទៅនៅសល់តែធុរកិច្ចបច្ចេកវិទ្យាដែលមានផ្នែកជួយបង្កើនឲ្យធុរកិច្ចរបស់ Dell និង Dell EMC នាពេលអនាគត
ប៉ុន្តែ OpenText នោះ បច្ចេកវិទ្យាពី Documentum ត្រង់នឹងយុទ្ធសាស្ត្រនៃធុរកិច្ចយ៉ាងខ្លាំងព្រោះ OpenText នោះជាអ្នកផលិតមួយផ្នែកធំក្នុងក្រុមនេះផងដែរ ហើយការដែលបាន Documentum រួមទាំងទិន្នន័យអតិថិជនដែលមាននៅក្នុង Documentum នោះក៏ធ្វើឲ្យ OpenText ពង្រីកទីផ្សារបានកាន់តែច្រើនជាងមុនទៀតផងដែរ
ប្រភព៖ http://www.opentext.com/who-we-are/press-releases?id=51B5E97A2C384D1DBCD94180192DB53A
Add a review