ប្រព័ន្ធបើកសោយស្វ័យប្រវត្តិរបស់ Tesla ខុសឆ្គងជាសាហេតុអោយអ្នកបើកបរបាត់បងជីវិតជាលើកទីមួយ

Add a review

Descriptions

កើតហេតុដែលនឹកស្មានមិនដល់នឹងរថយន្ត Tesla Model S ដែលបើកដំណើរការប្រព័ន្ធ Autopilot អោយបើកបរដោយស្វ័យប្រវត្តិដែលជាសាហេតុអោយអ្នកបើកបរបាត់បង់ជីវិតជាលើកទីមួយរបស់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិនេះ  Tesla បានចេញមកប្រាប់ទាក់ទងនឹងករណីនេះនៅក្នុង Blog ថែមទាំងបានបញ្ចេញនៅភាពសោកស្ដាយដល់អ្នកដែលបាត់បង់ជីវិតក្នុងខណះពេលដែល National Highway Transportation Safety Administration (NHTSA) ក៏កំពុងធ្វើការស៊ើបអង្កេតលំអិតនៃហេតុការណ៍នេះផងដែរ
ឧប្បត្តិហេតុ​លើកនេះកើតឡើងនៅលើផ្លូវ Highway នៅបរិវេណរដ្ឋផ្លរីដាខាងជើងដោយមានរថយន្តផ្ទុកទំនិញដែលផ្នែកនៃរថយន្តផ្ទុកទំនិញនេះមានពណ៌សបានបរមកជួបជាមួយនឹង Tesla Model S មួយគ្រឿងនេះតែមិនដឹងដោយសាហេតុអ្វីអ្នកដែលបើកបរបានបើកប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Autopilot ដោយមិនបានសង្គេតឃើញរថយន្តផ្ទុកទំនិញឬប្រព័ន្ធ Autopilot ក៏មិនអាចបែងចែកបានពីសភាវៈដែលបរជ្លាសគ្នាខណះពេលដែលមានផ្ទៃមេឃពណ៌មានពន្លឺពណ៌សខ្លាំងពេកធ្វើអោយឡានផ្ទុកទំនិញច្រលំនឹងផ្ទៃមេឃឬយ៉ាងណានោះទេ ហើយក៏គ្មានការចាប់ហ្វ្រាំងឡានហើយបង្កអោយគ្រោះថ្នាក់កើតឡើង

ខាង Tesla ក៏បានចេញមកផ្ដល់ព័ត៌មានថានេះជាគ្រោះថ្នាក់ដែលខ្លាំងបំផុតសម្រាប់ប្រព័ន្ធ Autopilot នៅក្នុង Tesla ដែលមានការបើកប្រើប្រាស់មកហើយក្នុងចម្ងាយផ្លូវជាង 130 លាន​ម៉ៃ​ល៍ដែលជាមធ្យមហើយរថយន្តដែលបើកដោយមនុស្សនោះនឹងកើតគ្រោះថ្នាក់ខ្លាំងៗបំផុតរាល់ 94 លាន​ម៉ៃ​ល៍ ក្នុងប្រទេសសហរដ្ឋហើយ 60 លាន​ម៉ៃ​ល៍ ជាទូទៅក្នុងពិភពលោក

ជាទូទៅប្រព័ន្ធ Autopilot  របស់ Tesla នឹងត្រូវបិទដោយ Default  ហើយគ្រប់ពេលដែលបើកប្រើនឹងមានបំរាមតឿនថាប្រព័ន្ធនេះគ្រាន់តែជាប្រព័ន្ធជួយបើកបរតែប៉ុណ្ណោះអ្នកបើកបរត្រូវចាប់ចង្គតទុករហូតគ្រប់ពេលវេលា ហើយគ្រប់គ្រងរថយន្តដោយខ្លួនឯងដើម្បីអោយអ្នកបើកបរមិនជួបប្រទះនឹងគ្រោះថ្នាក់ដូចនេះកើតឡើង

ប្រភព៖ www.techtalkthai.com

Similar Products

6631591434786287613

Add a review