Nvidia បញ្ចេញ Quadro P6000 ប្រើស្ថាបត្យកម្ម Pascal មកជាមួយប្រព័ន្ធចងចាំទំហំ 24GB ដែលផ្ដល់ល្បឿនក្នុងការដំណើរការ 12 Teraflops

Add a review

Descriptions

Nvidia បញ្ចេញ Quadro P6000 ប្រើស្ថាបត្យកម្ម Pascal មកជាមួយប្រព័ន្ធចងចាំទំហំ 24GB ដែលផ្ដល់ល្បឿនក្នុងការដំណើរការ 12 Teraflops រចនាម៉ូដសម្រាប់ Workstation ជាពិសេស
Quadro P6000 មានចំនួន CUDA Cores ប្រមាណ 3,840 Cores អង្គចងចាំ 24GB លក្ខណះ GDDR5X គាំទ្រ Memory Bandwidth កម្រិត 432GB មួយវិនាទី ក្នុងកាតមាន​  DisplayPort 1.4 ចំនួន  4 ដែលគាំទ្រការប្រើប្រាស់អេក្រង់ដែលមានកម្រិតលំអិតខ្ពស់ 4K លក្ខណះ 120Hz បានព្រមៗគ្នាដល់ទៅ 4 កញ្ចក់ដែល P6000  មានល្បឿនលឿនជាង M6000 សេរ៉ីមុន ដែលប្រើប្រាស់ស្ថាបត្យកម្មលក្ខណះ Maxwell ដល់ទៅ 2 ដង ដោយ M6000  ផ្ដល់ល្បឿនក្នុងការដំណើរការលក្ខណះ Single-precision ដល់ទៅ 7 Teraflops ហើយប្រើអង្គចងចាំលក្ខណះ GDDR5 តែប៉ុណ្ណោះ

ក្រៅពីនេះ Nvidia  បានបញ្ចេញ Quadro P5000 សេរ៉ីទាបចុះមកទៀតដែលមកជាមួយ 2,560 CUDA Cores អង្គចងចាំ 16GB លក្ខណះ GDDR5X  គាំទ្រ  Memory Bandwidth 288GB ក្នុងមួយវិនាទី ដោយមិនបានប្រកាសតម្លៃទាំងពីរសេរ៉ីនោះទេ

សម្រាប់ Quadro P6000  និង P5000  គាំទ្រការប្រើប្រាស់សម្រាប់ការធ្វើ​ Graphic កម្រិតខ្ពស់ CAD/CAM ហើយការធ្វើការជាមួយនិង​ VR ដោយ NVIDIA  បានបញ្ចេញ VRWorks 360 Video SDK ដើម្បីជួយគាំទ្រក្នុងការបង្កើតខោនធេនសម្រាប់ VR ជាពិសេស

ប្រភព៖ pcworld

Similar Products

6021897323989656754

Add a review